តើបេក្ខនារីរូបណានឹងក្លាយជាម្ចាស់ជ័យលាភីដំបូងគេបង្អស់ Cambodia’s Queen of the Catwalk នៅក្នុងប្រទេសកម្ពុជា ?
កម្មវិធី Cambodia Queen of the Catwalk គឺជាកម្មវីធីប្រកួតដើរម៉ូដធំមួយដែលពុំធ្លាប់មានក្នុងប្រទេសកម្ពុជា ក្រោមស្នាដៃស្ថាបនិករបស់លោក Oliva Kong ដែលជាកំពូលអ្នកច្នៃម៉ូដ និងជាគ្រូបង្វឹកដើរម៉ូដដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ហើយកម្មវិធីនេះ នឹងមានការច្នៃម៉ូដសំលៀកបំពាក់ស្អាតៗ ប្លែកៗជាច្រើនសម្រាប់តារាល្បីៗជាច្រើនដួងស្លៀកនៅក្នុងព្រឹត្តិការណ៍ទាំងមូលផងដែរ ។
ក្រោយឆ្លងកាត់ការប្រកួតជាច្រើនវិញ្ញាសាកន្លងមក ពេលនេះកម្មវិធី Cambodia’s Queen of the Catwalk បានរកឃើញបេក្ខនារីចំនួន ៥រូបដែលនឹងត្រូវចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ “𝗙𝗶𝗻𝗮𝗹 𝗦𝗵𝗼𝘄” ដោយកម្មវិធីនឹងចាប់ផ្ដើមនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីតាំង Aeon Mall Meanchey ខាងមុននេះ ព្រមទាំងមានការចូលរួមពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាជាច្រើនរូសំបុត្រចូលរួម VVIPមានតម្លៃ៥០ដុល្លារ សំបុត្រ VIP មានតម្លៃ ៣០ដុល្លារ និងសំបុត្រធម្មតាតម្លៃ ២០ដុល្លារ ។
ឯកមកមកុដរបស់កម្មវិធីនេះវិញ កំពុងតែចេញជារូបរាងបណ្ដើរៗហើយដោយច្នៃអំពីផ្លាកទីនស មានក្បាច់ភ្ញីវល្លិ៍ដកស្រង់ពីក្បាច់ប្រាសាទអង្គរវត្ត ត្បូងរតនគិរីធម្មជាតិសុទ្ធ ១០០% និងគ្រាប់ពេជ្រជាច្រើនគ្រាប់ ដោយកើតឡើងពីការសន្សំ ពីកម្លាំងញើសឈាមរបស់ខ្ញុំបាទផ្ទាល់ជាច្រើនឆ្នាំមកហើយ។ វាបានឆ្លុះបញ្ចាំងអំពីជីវិតនៃការតស៊ូ ការចូលរួម ចែករំលែក នឹងផ្ដល់ឱកាស ។ កុំរង់ចាំមើលទាំងគ្នាថាតើបេក្ខនារីរូបណាដែល នឹងក្លាយជាម្ចាស់ជ័យលាភីដំបូងគេបង្អស់ Cambodia’s Queen of the Catwalk នៅក្នុងប្រទេសកម្ពុជា ៕