លោក Ley Thaichan បង្អួតសាច់ដុំកង់ៗក្នុងឈុតហនុមាន និងបំផុសគំនិតឲ្យកូនខ្មែរជួយថែរក្សា

តារាសម្ដែងមានរាងខ្ពស់ស្រឡះមុខមាំ សាច់ដុំកង់ៗលោក Ley Thaichan ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកនិយមលេងនៅលើបណ្ដាញសង្គម តាមរយៈរូបភាពបីសន្លឹក ដែលបានបង្ហោះនៅលើគណនី Facebook របស់លោកដោយតែង ជាតួអង្គហនុមាន និងមានបញ្ចេញសាច់ដុំកង់ៗ អមជាមួយទង់ជាតិ ដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួន ព្រមទាំងបានបំផុសនូវគំនិតឲ្យកូនខ្មែរគ្រប់រូបជួយថែរក្សា និងចែករំលែកអ្វីដែលខ្មែរមាន ឲ្យកាន់តែរីកចម្រើន និងបរទេសបានស្គាល់បានកាន់តែច្បាស់ ក្នុងនោះលោកក៏បានភ្ជាប់មកជាមួយ Caption ថា «បើស្រលាញ់ សូមជួយថែរក្សា» ។

ពិតណាស់ជារឿយៗ គេតែងសង្កេតឃើញថាតារាសម្ដែងប្រុសសាច់ដុំកង់ៗរូបនេះ តែងតែចេញមកចែករំលែកអំពីចំណោះដឹងផ្សេងៗនៅលើបណ្ដាញសង្គម និងបង្ហាញពីវប្បធម៌របស់ខ្មែរតាមរយៈការថតរូបក្នុងឈុតសម្លៀកបំពាក់បុរាណជាច្រើនទម្រង់ រីឯការងារសិល្បៈរបស់លោកនៅមួយរយៈនេះវិញ ហាក់មានភាពមមាញឹកជាខ្លាំងផងដែរ ទាំងការថតរឿង និងផ្សព្វផ្សាយផលិតនានាជាដើម ។

សូមជម្រាបថាលោក Ley Thaichan គឺជាអតីតសង្ឃមួយអង្គ ដែលធ្លាប់បានបួសរៀនចំនួន ១៥វស្សាក្នុងវិស័យព្រះពុទ្ធសាសនា និងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ នៅសាលាភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង