អ្នកគាំទ្រធ្វើរឿងមួយនេះដើម្បីបានស្គាល់ជាងផាត់មុខ ក្បាលត្រឡោកដែល ព្រះកាយច័ន្ទ ទម្លាយថាតាមខាំនាងមិនព្រមឈប់

អតីតម្ចាស់មកុដ Miss Grand ភ្នំពេញ កញ្ញា ព្រះកាយច័ន្ទ បានបង្ហោះសារមួយដែលទម្លាយពីអារម្មណ៍ខឹងសម្បាខ្លាំងជាមួយជាងផាត់មុខម្នាក់ ដែលនៅតែបន្តតាមរករឿងនាងមិនព្រមឈប់ ដោយនាងបញ្ជាក់ថានឹងមិនទប់ទៀតទេ គឺនាងនឹងបង្ហាញឈ្មោះជាងផាត់មុខម្នាក់នោះឲ្យមហាជនស្គាល់ជាក់ជាមិនខានឡើយ បើនៅតែមិនបញ្ឈប់សកម្មភាពទាំងនេះ ។

នៅក្នុងខ្លឹមសារនោះដែរកញ្ញា ព្រះកាយច័ន្ទ បានរៀបរាប់ថា «ខ្ញុំបានអហោសិកម្មឲ្យបងរួចហើយណាបងខ្ទើយMake up ក្បាលត្រឡោកកាងារMake up ( តែpostរកតែរឿងគេ )ដោយBlockបងចោល ហើយមិនពាក់ពាន់នឹងបង តែចំណែកបងវិញវាចេះតែយ៉ាងមិចក្នុងខ្លួនបានខាំគេមិនលែងសោះចឹងចង្អុលដៃ10 Version 2 soon កុំឲ្យខ្ញុំដឹងថាមានអ្វីដែលពាក់ពាន់នឹងខ្ញុំជាបន្ត ស្អប់ខ្ញុំBlockខ្ញុំចោល ហើយកុំយកខួរដល់កង្វក់របស់បងមកខ្វល់ពីរឿងខ្ញុំទៅវាចប់ហើយ រស់រៀងខ្លួន បើមានលើកក្រោយខ្ញុំនឹងមិនទប់ទៀតទេ លើកក្រោយទោះបងមិននិយាយឈ្មោះខ្ញុំចាំក៏ដោយ ក៏ខ្ញុំនិយាយឈ្មោះបងឲ្យចាំដែរ ដើម្បីឲ្យរឿងឆាប់ចប់កុំខ្លាំងបានតែក្រោយខ្នងគេ » ។

តាមរយៈការបង្ហោះសាររបស់កញ្ញា ព្រះកាយច័ន្ទ នេះដែរក៏មានអ្នកគាំទ្រជាច្រើនចូលទៅ Comment និងចង់ដឹងជាខ្លាំងថាតើជាងផាត់មុខដែលបានតាមរករឿងកញ្ញា ព្រះកាយច័ន្ទ និងអ្នកផ្សេងៗទៀតមិនព្រមឈប់ជានរណា ខណៈក្នុងខ្លឹមសាររបស់នាងបានបង្ហើបថាជាងផាត់មុខម្នាក់នោះមានរហ័សនាមថា ក្បាលត្រឡោក ទើបធ្វើឲ្យអ្នកគាំទ្របានចូលទៅ Search នៅក្នុងបណ្ដាញសង្គមដោយសរសេរថា «អ្នកMake up ក្បាលត្រឡោក» ដែលធ្វើឲ្យអ្នកគាំទ្រឯទៀតផ្ទុះសំណើចខ្លាំង ចំពោះរឿងដែលអ្នកគាំទ្រម្នាក់នេះបានធ្វើបែបនេះ៕

អត្ថបទដែលជាប់ទាក់ទង