MC Mario មិនដឹងថាមានវិបត្តិអ្វីទេ បានជាសម្រេចចិត្តលោតទឹកនៅស្ពានឫស្សីកែវដើម្បីបញ្ចប់ជីវិតខ្លួនឯង ខណៈសាកសពបានរកឃើញហើយ

ផ្ទុះការភ្ញាក់ផ្អើលទាំងមហាជនអ្នកលេងនៅលើបណ្ដាញសង្គម និងអ្នកសិល្បៈកាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោយទទួលបានដំណឹងថាពិធីករលោក ម៉ូវ សុគន្ធ ហៅ MC Mairo បានសម្រេចចិត្តលោកទឹកសម្លាប់ខ្លួននៅស្ពានឫស្សីកែវ ដោយមិនដឹងថាលោកមានវិបត្តិអ្វីនោះទេទើបបានជាសម្រេចចិត្តបែបនេះ ចំពោះដំណឹងនេះដែរបានធ្វើឲ្យមហាជន មិត្តនៅក្នុងសិល្បៈ និងអ្នកគាំទ្របានសម្ដែងនូវក្ដីសោកស្ដាយជាពន់ពេកចំពោះការបាត់បង់មួយនេះ ។

ក្នុងនោះលោក Hun Rath ដែលត្រូវជាប្អូនជីដូនមួយ MC Mario បានបង្ហោះសារឲ្យដឹងថា ឆាតម៉ោង ៥: ០០ ទៀបភ្លឺមកប្អូន ឲ្យប្អូនទៅទទួលសពបងផងនៅស្ពានម៉ាឡេ ហើយបងលោកទឹកនៅម៉ោង ៥: ០២ ទៀបភ្លឺ ។

ងាកមកម្ចាស់គណនី Facebookឈ្មោះ Reach Ny ក៏បានទម្លាយពីសារសំឡេងដែល MC Mario បានទាក់ទងទៅខ្ចីលុយ ព្រោះតែមិនសូវមានចំណូល និងត្រូវមើលថែម្ដាយដែលកំពុងតែមានជំងឺ ក្នុងនោះម្ចាស់គណនី ខាងលើក៏បានភ្ជាប់មកជាមួយ Caption ថា «ហេតុអ្វីបងមិនប្រាប់ពីបញ្ហាឲ្យអស់មកបង MC Mario គិតខ្លីមេសបងអើយ បងជាកូនល្អមើលជំងឺម្ដាយឈឺអស់លុយកាក់ការងារក៏មិនសូវកាក់កប ទាល់ខ្លាំងហើយទើបមករក មករកចំពេលពួកខ្ញុំបង្វិលលុយឥវ៉ាន់ »។

ខណៈនៅម៉ោង ៩:២១ នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ គណនី Facebookឈ្មោះ July Na បានឲ្យដឹងថា សាកសពរបស់ MC Mario បានរកឃើញហើយ ដោយក្នុង Caption នោះបានរៀបរាប់ថា «រកឃើញសាកសពហើយបងប្រុសអើយ MC Mario»៕

វីដេអូ ៖

អត្ថបទដែលជាប់ទាក់ទង