កំពូលតារាចម្រៀងស្រីមួយរូបនេះ កំពុងធ្វើឲ្យក្ដីស្រមៃរបស់ Peypey Dy ក្លាយជាការពិតហើយ

នៅថ្មីៗនេះ Peypey Dy ដែលជាតារាសម្ដែង និងជាអ្នកផលិតមាតិការ ព្រមទាំងមានជំនួញរកក្នុងដៃជាច្រើនមុខ ហើយក៏ជាមនុស្សម្នាក់ដែលមានភាពលេចធ្លោ និងទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជន ខណៈកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោកបានបង្ហោះសារនៅលើគណនី Facebook របស់លោកដោយរៀបរាប់ថា «ដេកស្រម៉ៃថាបើ Queen ឱក សុគន្ធកញ្ញា ធ្វើ SOLO CONCERT Style ធ្វើខ្លួន conceptចំរៀង ក្បាច់រាំ សម្លេង មានទាំងអស់ និងបានបន្តនៅក្នុង Comment ថា លោកនឹងទិញសំបុត្រនាំបុគ្គលិកទៅមើល ស្រែកដាច់បំពង់ក» ។

បន្ទាប់ពី Peypey Dy បានបង្ហោះសារដែលចង់ឲ្យកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា មានSOLO CONCERT មិនបានប៉ុន្មានម៉ោងផង ស្រាប់តែអ្នកនាង ឱក សុគន្ធកញ្ញា បានចេញមកបង្ហោះរូបភាពបីសន្លឹក និងសារដែលឆ្លើយតបទៅកាន់ Peypey Dy វិញ ដោយក្នុងនោះអ្នកនាងបានរៀបរាប់ថា «ម្នាក់នេះខានចេញ ខនសឺតយូរ នឹកម្នាក់នេះអត់? ឧបមាថានឹងមាន Solo Concert តើបងប្អូននឹងមកចូលរួមស្រែកច្រៀងជាមួយម្នាក់នេះអត់? សាកខមិនម្នាក់មួយមើល ម្នាក់នេះចង់ដឹង ជួបគ្នាឆាប់ៗ Peypey Dy »។

តាមរយៈការបង្ហើបរបស់អ្នកនាង ឱក សុគន្ធកញ្ញា ថានឹងមាន SOLO CONCER នេះដែរ បានទាកទាញចំណាប់ពីសិល្បករ សិល្បការិនី និងអ្នកគាំទ្រជាច្រើន ដោយពួកគេបានរង់ចាំពេលវេលាបែបនេះជាយូរមកហើយ ព្រមទាំងរង់ចាំគាំទ្រអ្នកនាង ឱក សុគន្ធកញ្ញា យ៉ាងពេញទំហឹងថែមទៀត ក្រឡេកទៅមើលនៅក្នុង Comment វិញគឺមានអ្នកគាំទ្រជាច្រើនបានទាន់មាត់ និងមានបំណងចង់កក់សំបុទ្រគ្រប់ៗគ្នា បើសិនជាដឹងពីពេលវេលាច្បាស់នៃកម្មវិធី SOLO CONCER របស់អ្នកនាង ឱក សុគន្ធកញ្ញា ។ដោយក្នុងនោះកញ្ញា Lin Souma ដែលជាម្ចាស់ពាន Beat the Best រដូវកាលទី២បានលើកឡើងថា «កក់សំបុត្រមុនមួយខែហើយកាត់ឈុតពីឥឡូវទៅម៉ងMommy»វីឯតារាចម្រៀងរ៉េបលោក Redking ក៏បាន Comment ថា «ផ្អើលប្រទេសហើយម្ដងនេះ អា RedKing អត់លក់សាច់ជ្រូកមួយថ្ងៃ »។

គួរបញ្ជាក់ថា ជុំវិញការបង្ហើបរបស់អ្នកនាង ឱក សុគន្ធកញ្ញា ថានឹងមាន SOLO CONCER នេះដែរ គេនៅមិនទាន់ដឹងពីពេលវេលាច្បាស់លាស់ណាមួយនៅឡើយទេ  ខណៈកំពុងតែរង់ចាំកាលបរិច្ឆេទច្បាស់លាស់ពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ៕

អត្ថបទដែលជាប់ទាក់ទង