អ្នកគាំទ្ររំភើប ក្រោយបានឃើញសកម្មភាពកំពូលតារាចម្រៀងស្រី៤ដួងនេះ កំពុងត្រៀមចេញបទចម្រៀងរួមគ្នា

មហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយបានឃើញគណនី Tiktok ផ្លូវការបស់់កំពូលតារាចម្រៀងអ្នកនាង មាស សុខសោភា បានបង្ហោះវីដេអូមួយ អំពីសកម្មភាពអ្នកនាង និងកំពូលតារាស្រី៣ដួងទៀតដែលកំពុងតែធ្វើចម្រៀង និងតៀមចេញបទចម្រៀងរួមគ្នា ព្រមទាំងភ្ជាប់ជាមួយ Caption ថា «Coming soon» ដោយក្នុងនោះមានដូចជាកំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា និង ពេជ្រ សោភា ដែលធ្វើឲ្យគាំទ្ររំភើបគ្រប់ៗគ្នាដែលបានឃើញ Idol ក្នុងដួងចិត្តទាំង ៤រូបនេះ ត្រៀមចេញបទចម្រៀងរួមគ្នាបែបនេះ ខណៈអ្នកគាំទ្រធ្លាប់បានរង់ចាំពេលវេលាមួយនេះជាយូរមកហើយ ។

ទន្ទឹមគ្នានេះដែរ ក៏មានអ្នកគាំទ្រជាច្រើនបានចូលទៅ Comment នៅក្នុងវីដេអូរបស់អ្នកនាង មាស សុខសោភា ដោយបានលើកឡើងពីក្ដីរំភើបនិងទឹកចិត្តដែលស្រលាញ់ គាំទ្រចំពោះតារាចម្រៀងទាំងបួនដួងស្រដៀងៗគ្នាថា «ទីបំផុសបង មាស សុខសោភា ជាមួយបង ឱក សុគន្ធកញ្ញា មានបទចម្រៀងរួមគ្នាហើយ ,បន្តិចទៀតក្ដីប្រាថ្នាក្លាយជាការពិតហើយ ,អ៊ួយខ្ទេចខ្ទាំបេះដួងខ្ញុំអស់ហើយ Idol ចង់ឃើញបែបនេះយូរហើយ ,មិនចង់ចាំទេ ចង់ទាញពេលវេលាឲ្យលឿន My Love ,រំភើបណាស់បានឃើញ Idol ជួបជុំគ្នា , ឃើញហើយឡើយព្រឺសម្បុរសុទ្ធតែរាជនីសំឡេងឆ្នាំ២០០០ » យ៉ាងណាមិញក៏មានអ្នកគាំទ្រមួយចំនួនទៀតបានឡើងពីតារាចម្រៀងស្រីនៅក្នុងផលិតកម្មសាន់ដេកញ្ញា សុខ ពិសី ថាឃើញវត្តមានរបស់នាងម្នាក់ទៀតក្នុងចំណោមតារាចម្រៀងទាំងបួនដូងផងដែរ ។

តាមរយៈវត្តមានរបស់អ្នកនាង មាស សុខសោភា ជាមួយតារាស្រីប្រចាំផលិតកម្មហង្សមាសទាំង៣រូបនេះដែរ បានធ្វើឲ្យអ្នកគាទ្រមានចម្ងល់ថាតើអ្នកនាង មាស សុខសោភា នឹងឈានជើងចូលផលិតកម្មហង្សមាសឬយ៉ាង ប៉ុន្តែជុំវិញការសាកសួរនេះពីគាំទ្រទៅកាន់អ្នកនាង មាស សុខសោភា គឺនៅមិនទាន់ទទួលបានចម្លើយបញ្ជាក់ណាមួយនៅឡើយទេ ៕

 

 

អត្ថបទដែលជាប់ទាក់ទង