មហាជនព្រួយបារម្ភក្រោយទទួលបានដំណឹងថា គរុវិជ្ជាចារ្យកវី វ៉ែន សុន ដាច់សរសៃឈា.មខួរក្បាល កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងសម្ដែងនូវការព្រួយបារម្ភជាខ្លាំង ក្រោយទទួលបានដំណឹងពីការបង្ហោះសារឲ្យដឹងពីអ្នកគ្រូ Pol Pisey ថា គរុវិជ្ជាចារ្យកវី វ៉ែន សុន ដាច់សរសៃឈាមខួរក្បាល កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត ។
ក្នុងនោះអ្នកគ្រូ Pol Pise ដែលជាអ្នកនិពន្ធល្បីឈ្មោះមួយរូបបានរៀបរាប់ឲ្យដឹងថា «គរុវិជ្ជាចារ្យកវី វ៉ែន សុន ចូលបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតហើយកាលពីថ្ងៃអង្គារទី២៥ មិថុនា ២០២៤ ម្សិលមិញនេះ។ ព័ត៌មានបឋមដែលទទួលបានគឺ ដាច់សរសៃឈាមខួរក្បាល មិនទាន់ដឹងខ្លួនទេ។ ប្រណម្យបន់ស្រន់សុំគរុវិជ្ជាចារ្យឆាប់បានជាសះស្បើយក្នុងពេលឆាប់ៗនេះ»។
ទន្ទឹមគ្នានោះក៏មានមហាជនជាច្រើនបានចូល Comment និងជូនពរឲ្យ គរុវិជ្ជាចារ្យកវី វ៉ែន សុន ឆាប់ជាសះស្បើយពីជំងឺដូចដើមវិញ និងបានបួងសួងដល់ទេវតាសូមជួយបីបាច់ថែរក្សា លោកគ្រូឲ្យឆាប់បានជាសះស្បើយ និងឲ្យលោកគ្រូមានសុខភាពល្អផងដែរ ៕