ម៉ៃ សុគន្ធ និង Madona ខ្នះខ្នែងស្វែងរកជំនួយជួយតារាចម្រៀង ឆោម ចន្ទនេត ដែលមានបញ្ហាបេះដូងធ្ងន់ធ្ងរ
កាលពីពេលថ្មីៗនេះមហាជនអ្នកគាំទ្របានសម្ដែងនូវការព្រួយបារម្ភខ្លាំងចំពោះតារាចម្រៀងកញ្ញា ឆោម ចន្ទនេត ហៅ ដាណេត ក្រោយទទួលបានដំណឹងថាកញ្ញាមានបញ្ហាបេះដូងធ្ងន់ធ្ងរកំពុងសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យព្រះកុសុមៈ ដោយគណនី Facebook chhorm Channet Dane បានឲ្យបង្ហោះរូបភាពកញ្ញា ដាណេត កំពុងសម្រាកនៅលើគ្រែពេទ្យ និងបានភ្ជាប់មកជា Caption ថា «មីងខ្ញុំ ដាណេ សង្គ្រោះបន្ទាន់នៅពេទ្យលោកសង្ឃ បញ្ហាបេះដូងមិនប្រក្រត្តីបងប្អូនចង់ជួបឬជួយគាត់ សូមCall ទៅលេខ ០៩៦ ៥៤ ៧០ ៤៣៩ »។
ក្នុងនោះដែរក៏មានសិល្បករពីររូបលោក ម៉ៃ សុគន្ធ និង Madona បានខ្នះខ្នែងស្វែងរកជំនួយជួយដល់តារាចម្រៀង ឆោម ចន្ទនេត និងបានជូនថវិកាផ្ទាល់ខ្លួនបន្តិចបន្តួចដល់កញ្ញា ដាណេត ទៀតផង ទន្ទឹមគ្នានោះលោក ម៉ៃ សុគន្ធ ក៏បានអំពាវនាវដល់ សមាគមសិល្បករខ្មែរ ដោយបានរៀបថា «សូមមេត្តាលោកប្រធានថ្មី លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជួយកញ្ញា ឆោម ចន្ទនេត ហៅ ដាណេត ផង នាងជាសិល្បការីមួយរូបដែលមានសមត្ថភាពខ្ពស់ ច្រៀងសម្ដែងបានគ្រប់ទម្រង់ និង ទទួមេដាយថ្នាក់ធិបឌិន្ទ ពេលនេះគាត់មានបញ្ហាបេះដូងធ្ងន់ធ្ងរ គាត់ក៏មិនមានថវិកាគ្រប់គ្រាន់លើការចំណាយថ្នាំ ដើម្បីរស់បន្តលើវិថីសិល្បៈមួយនេះ ។
រីឯ Madona វិញក៏បានរៀបរាប់ថា «ក្រៅពីបញ្ហាក្នុងគ្រួសារហើយ ត្រូវមានបញ្ហាផ្ទាល់ខ្លួនទៀត គាត់ជាគ្រូបង្រៀនផង ជាសិល្បៈផ្នែកបុរាណផង ហើយមានសមត្ថភាពខ្ពស់ច្រៀងពីដើមក៏បានសម័យក៏បានច្រៀងពីរោះណាស់ សង្ឃឹមបងប្អូនសិល្បៈយើងជួយគាត់តាមការគួរ ព្រោះគាត់ពិតជាអត់ពិតមែន ហើយ Madona ក៏បានជូនពរឲ្យកញ្ញា ដាណេត មានសុខភាពល្អផងដែរ ។
ជាមួយគ្នានេះដែរ ក៏មានសិល្បករសិល្បការិនីជាច្រើនបានចូលទៅ Commentជូនពរឲ្យតារាចម្រៀងកញ្ញា ឆោម ចន្ទនេត ចាប់ជាសះស្បើយពីជម្ងឺនៅពេលឆាប់ៗផងដែរ ៕