ទីបំផុតស្ថាប័ន Miss Grand រតនៈគិរីស្វែងរកមុខអ្នកទម្លាយព័ត៌មាន ម៉ាច់ ដាវី ធ្លាប់រៀបការនិងលើសអាយុឃើញហើយ
កាលពីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤នេះ ស្ថាប័ន Miss Grand រតនៈគិរីបានវែករកឃើញមុខអ្នកដែលបានទម្លាយព័ត៌មានបង្កាច់បង្ខូច និងបរិហារកេរ្តិ៍ឈ្មោះកញ្ញា ម៉ាច ដាវី ហើយ ដោយក្នុងនោះស្ថាប័ន Miss Grand រតនៈគិរី បានបង្ហោះវីដេអូដែលបុគ្គលម្នាក់នោះបានសារភាពពីកំហុសរបស់ខ្លួន និងបានចេញមកសុំទោសជាសាធារណៈ ជុំវិញការទម្លាយព័ត៌មានថាកញ្ញា ម៉ាច ដាវី ធ្លាប់បានរៀបការ និងលើសអាយុផងដែរ ។
ក្នុងនោះដែរ ស្ថាប័ន Miss Grand រតនៈគិរី បានឲ្យដឹងថា បច្ចុប្បន្នខាងស្ថាប័នកំពុងតែធ្វើការងារនេះជាមេធាវី ដើម្បីស្វែងរកមុខមេខ្លោ និងអ្នកជាប់ពាក់ព័ន្ធជាបន្តបន្ទាប់ទៀតផងដែរ ។
សូមរំឭកថា បុគ្គលខាងលើនេះធ្លាប់បានទម្លាយព័ត៌មានថា កញ្ញា ម៉ាច ដាវី ដែលជាបេក្ខភាពប្រកួតក្នុងកម្មវិធី Miss Grand Cambodia ធា្លប់បានរៀបការ និងលើសអាយុចូលរួមប្រកួត ដែលធ្វើឲ្យផ្ទុំការវែកញែក និងចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រវីស័យបវរកញ្ញានៅកម្ពុជា យ៉ាងណាមិញបន្ទាប់ពីផ្ទុះរឿងរ៉ាវនេះហើយ ខាងស្ថាប័ន Miss Grand រតនៈគិរី ក៏បានច្រានចោលនូវព័ត៌មានទាំងអស់នេះផងដែរ ៕