អ្នកគាំទ្រស្រែកសួរ ហេង ពិទូ ឯណាពាក្យថាស្រលាញ់គេម្នាក់ឯង ក្រោយលោកបង្ហោះរូបភាពផ្អែមល្ហែមជាមួយនារីម្នាក់នេះ
ពិតណាស់ដូចដែលមហាជនបានជ្រាបហើយថាតារាចម្រៀងលោក ហេង ពិទូ ត្រូវបានគេដាក់រហ័សនាមឲ្យថាបុរសកម្សត់ស្នេហ៍ ខណៈមិត្តរួមជំនាន់ក្នុងសិល្បៈជាមួយលោក ខ្លះមានគូស្នេហ៍ រីឯខ្លះទៀតក៏បានរៀបការនិងមានគ្រួសារផងដែរ លើនោះលោក ហេង ពិទូ ត្រូវបានអ្នកគាំទ្រលើយកឈ្មោះលោកមកនិយាយបែបលេងសើចជាញឹកញាប់ គ្រប់ពេលដែលបានឮពាក្យមួយឃ្លាថា ស្រលាញ់គេម្នាក់ឯង គឺអ្នកគាំទ្រតែងតែនឹកគិតដល់តារាចម្រៀងរូបនេះភ្លែត ព្រោះថាលោកគឺជាម្ចាស់បទចម្រៀងដែលមានចំណងជើងថា «ស្រលាញ់គេម្នាក់ឯង» នេះផ្ទាល់ ដែលជាបទចម្រៀងមួយដ៏ពេញនិយមសម្រាប់យុវវ័យទាំងប្រុស ស្រី ជាពិសេសសម្រាប់អ្នកដែលលួចស្រលាញ់គេតែម្នាក់ឯង ព្រោះថាអត្ថន័យក្នុងបទចម្រៀងមួយបទនេះគឺហាក់ដូចទៅ នឹងសាច់រឿងពិតទាំងម្ចាស់បទ និងអ្នកគាំទ្រ ។
យ៉ាងណាមិញស្រាប់នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ តារាចម្រៀងលោក ហេង ពិទូ បានធ្វើឲ្យមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីលោកបានបង្ហោះរូបភាពពីសកម្មភាពញាំអាហារយ៉ាងផ្អែមល្ហែមជាមួយនារីម្នាក់ ដោយមិនបានបង្ហាញមុខមាត់របស់នារីម្នាក់នោះទេ ពោលគឺថតជាប់តែខ្នងនាងប៉ុណ្ណោះ ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ ចង់ដឹងនិងស្គាល់មុខរបស់នារីម្នាក់នេះជាខ្លាំង ។
តាមរយៈការបង្ហោះរូបភាពផ្អែមល្ហែមរបស់លោក ហេង ពិទូ និងនារីម្នាក់នេះ លោក ហេង ពិទូ ត្រូវបានអ្នកគាំទ្រជាច្រើនចូល Comment សួរនាំបែបលេងសើចពីរូបភាពដែលលោកបានបង្ហោះនោះជាច្រើន ដោយក្នុងនោះមានអ្នកគាំទ្របានសួរជាសំណួរ និងបញ្ចេញមតិស្រដៀងៗគ្នាថា «ស្ថាបនិក ស្រលាញ់គេម្នាក់ឯងទីបំផុត មានអ្នកយល់ចិត្តហើយ នៅឡើយតែខ្ញុំស្រលាញ់គេម្នាក់ឯង ដល់ថ្ងៃស្លាប់ ,ឯណាពាក្យសន្យាមេធីម,មេធីម ក្បត់កូនចៅ,,ឯណាពាក្យសន្យា,៧ ថ្ងៃទៀតភ្ញាក់ខ្លួនដូចកូន Team ហើយមេ,ស្ងាត់ៗidolមានសង្សារបាត់ fanវិញស្ងាត់ៗគេបោក ,បើខាងស្រីច្បាស់លាស់ចាំបើកមុខកុំឲ្យស្រឡាញ់គេម្នាក់ឯងទៀត,សុទ្ធតែស្រឡាញ់គេម្នាក់ឯងidol ដល់ឥលូវម្នាក់ឯងតែFanបាត់ ,ចុះTeamស្រលាញ់គេម្នាក់ឯងនោះត្រូវរំសាយហើយមែន? ,បទថ្មីអាចនឹងចេញឆាប់ៗ “ឈប់ស្រលាញ់គេម្នាក់ឯង” ឬ “លារភាពឯកា” និងមានអ្នកគាំទ្រម្នាក់ទៀងបានលើកឡើងថា បន្តិចទៀតចេញបង < បញ្ចុកគេម្នាក់ឯង> ហើយចាំមើលទៅ ៕