ល្អហួស រំភើបក្រោយតារាចម្រៀងជើងចាស់ ទូច ស៊ុននិច ជូនពរនាងក្នុងថ្ងៃខួបកំណើតយ៉ាងមានអត្ថន័យ

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ គណនី Facebook ឈ្មោះ Touch Sunnix ដែលជាតារាចម្រៀងជើងចាស់ បានបង្ហោះរូបភាពរបស់យុវតី ល្អហួស និងរូបភាពរបស់ខ្លួនក្នុងឈុតសម្លៀកបំពាក់ដែលមានម៉ូតស្រដៀងគ្នា និងភ្ជាប់បានមកជាមួយសារជូនពរ ល្អហួស ក្នុងថ្ងៃខួបកំណើតយ៉ាងមានអត្ថន័យ ដោយបានរៀបថា «Happy Sweet 16th ក្មួយស្រីល្អហួស Laor Hours ល្អហួស មីងជូនពរក្មួយឲ្យមានសុខភាពល្អប្រាជ្ញាឈ្លាសវៃរូបសម្រស់កាន់តែស្រស់ស្អាតសំឡេងកាន់តែពីរោះ និងជោគជ័យគ្រប់បំណងប្រាថ្នាណាក្មួយ» ។

បន្ទាប់ពីបានឃើញសារជូនពរពីតារាចម្រៀងជើងចាស់ ទូច ស៊ុននិច ដែលជាIdol នៅក្នុងដួងចិត្តហើយនោះ ល្អហួស ក៏បានសម្ដែងនូវក្ដីរំភើបជាពន់ពេក និងបានឆ្លើយតប ព្រមទាំងអរគុណទៅដល់តារាចម្រៀង ទូច ស៊ុននិច វិញថា «ក្មួយពិតជារំភើបខ្លាំងណាស់អ្នកមីង សូមអរគុណអ្នកមីងសម្រាប់ពាក្យជូនពរ អ្នកមីងគឺជាIdol តែម្នាក់នៅក្នុងបេះដូងក្មួយ» ក្នុងនោះដែរ ក៏មានអ្នកគាំទ្រជាច្រើនបានចូល Comment អបអរសាទរនិងជូនពរ ល្អហួស ក្នុងថ្ងៃខួបកំណើត ព្រមទាំងបានសម្ដែងនូវក្ដីនឹករលឹកដល់រាជិនីសំឡេងច្រៀងដ៏ពីរោះ ទូច ស៊ុននិច ផងដែរ ។

សូមរំឭកថា នេះមិនមែនជាលើកទីមួយទេដែល ល្អហួស បានជ្រើសរើសសម្លៀកបំពាក់ដែលមានពណ៌ និងម៉ូតស្រដៀងតារាចម្រៀងជើងចាស់ ទូច ស៊ុននិច នោះ ពោលគឺនាងធ្លាប់បានពាក់ឈុតដែលមានពណ៌ និងម៉ូតស្រដៀងតារាចម្រៀងជើងចាស់ ទូច ស៊ុននិច ម្ដងរួចមកហើយ ព្រមទាំងទទួលបានការសរសើរពីតារាចម្រៀងរូបនេះទៀតផងថា យុវតីរូបនេះពិតជាមានសម្រស់ស្រស់ស្អាត និងទេពកោសល្យក្នុងសម្ដែងបានយ៉ាងល្អថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង