នាយ ពាក់មី ប្រកាសមិនគាំទ្រចំពោះសម្ដីបុរសម្នាក់លើឡើងថា ពិធីប្រពៃណីខ្មែរមួយចំនួនក្នុងថ្ងៃរៀបការគឺនាំចង្រៃ

នៅថ្មីៗនេះមានបុរសម្នាក់បានបង្ហោះវីដេអូ លើកឡើងអំពីប្រពៃណីក្នុងពិធីរៀបការរបស់ខ្មែរ ថាមានពិធីមួយចំនួនដែលធ្វើក្នុងថ្ងៃរៀបការគឺនាំឲ្យមានចង្រៃ ដែលធ្វើមហាជនអ្នកលេងនៅបណ្ដាញសង្គម និងអ្នកសិល្បៈជាច្រើនបានប្រតិកម្មខ្លាំងៗចំពោះការលើកឡើងរបស់បុរសខាងលើនេះ រហូតដល់មានផេកមួយចំនួនបានយកវីដេអូមួយនេះទៅបង្ហោះជាបន្តបន្ទាប់ និងសម្ដែងការមិនពេញជាខ្លាំងព្រមទាំងបានរិះគន់បុរសម្នាក់នោះចាស់ដៃផងដែរ ។

ជុំវិញការរងនូវមតិរិះគន់ជាច្រើនពីសំណាក់មហាជននោះ ដោយសារតែបុរសខាងលើបានប្រើពាក្យមិនសមរម្យជាច្រើនពីពិធីមង្គលការបស់ខ្មែរ លើសពីនោះបុរសខាងលើបានលើកឡើងថា «ការកាត់សក់ ការបុកល័ក្ដ គឺចង្រៃ និងខាតពេលខាតលុយជាដើម »។

ក្នុងនោះដែរ ក៏សង្កេតឃើញតារាកំប្លែងនាយ ពាក់មី បានចូលទៅចែករំលែកវីដេអូបុរសម្នាក់នោះ និងបានបញ្ចេញនូវអារម្មណ៍ មិនពេញចិត្តនិងប្រតិកម្មចំពោះការលើកឡើងថា ការកាត់សក់ ការបុកល័ក្ត ក្នុងថ្ងៃរៀបការនាំឲ្យមានចង្រៃ និងខាតពេលខាតលុយ ដោយនាយ ពាក់មី បានរៀបរាប់ថា «( ពិធីកាត់សក់ បុកល័ក្ដ ចង្រៃមែនទែន! )មិនគាំទ្រ សម្ដីម្នាក់នេះទេ ប្រពៃណីខ្មែរ ដូនតាយើងអ្នកបន្សល់ទុកមក ពិធីទំនៀមទំលាប់ សម្លៀកបំពាក់ លោកឯងមិនចង់ធ្វើជាសិទ្ធរបស់លោកឯង តែកុំនិយាយឲ្យប៉ះពាល់ប្រពៃណីខ្មែរ» ៕

វីដេអូ ៖

អត្ថបទដែលជាប់ទាក់ទង