អ្នកគាំទ្រសង្ស័យ Nak Fake បែកគ្នាជាមួយគូដណ្ដឹងក្រោយលោកទម្លាយថាអស់និស្ស័យនិងគ្នា

កាលពីពេលថ្មីៗកន្លងទៅនេះមហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គម Tiktok បានផ្ទុះការចាប់អារម្មណ៍ ក្រោយតារាចម្រៀងដែលជ្រកក្នុងផលិតកម្ម កាឡាក់ស៊ី ណាវាត្រា លោក Nak Fake បានបង្ហោះវីដេអូរៀបរាប់ពីជីវិតឯកជនរបស់លោកជាមួយគូដណ្ដឹង ដែលបង្ហាញថាអ្នកទាំងពីរហាក់សង្ស័យជាគូដណ្ដឹង និងចែកផ្លូវគ្នាដើររៀងខ្លួនៗ ដោយក្នុងនោះលោក Nak Fake បានរៀបទៅកាន់គូដណ្ដឹងរបស់លោកថា «បងអរគុណដែលតែងតែនៅក្បែរ តែងតែកាន់ដៃបងមករហូត តែងតែសន្យាថានៅក្បែរគ្នាមិនចង់ទៅណាចោលគ្នា មិនដែលចោលគ្នាផ្ដល់ស្នាមញញឹមពេលដើរលេង ទោះយើងជាគូនិងគ្នាតែយើងគ្មាននិស្ស័យ ព្រោះតែពួកយើងអស់និស្ស័យហើយ »។

បន្ទាប់ពីទម្លាយថាអស់និស្ស័យជាមួយគូដណ្ដឹងហើយនោះ Nak Fake តែងតែបង្ហោះសារបង្ហាញពីអារម្មណ៍សោកសៅ និងនៅតែនឹកនាដល់គូដណ្ដឹងជារឿយៗទាំងនៅលើបណ្ដាញសង្គម Tiktok និង Facebook ដែលធ្វើឲ្យអ្នកគាំទ្របានឃើញហើយ គឺពិតជាចង់ឲ្យលោកនិងគូដណ្ដឹងបានត្រូវជាមួយគ្នាវិញ ព្រោះពួកគេទាំងពីរនាក់គឺពិតជាសាកសមជាមួយគ្នាណាស់ ហើយថែមទាំងបានភ្ជាប់ពាក្យជាមួយគ្នារួចហើយទៀត ដូច្នេះអ្នកគាំទ្រមិនចង់ឃើញ Idolត្រូវមកបែកគ្នាបែបនេះនោះទេ ។

យ៉ាងណាមិញនៅក្នុងរឿងនេះ ក៏មានអ្នកលេងនៅលើបណ្ដាញសង្គមមួយចំនួនបានចោទជាសំណួរ និងលើកឡើងថា «លោកNak Fake ពេលណាសម្ដែងចប់ ,កើតអ្វី Idol បានជាបែកគ្នា ,ខានស្អែកការហើយ ព្រោះអស់និស្ស័យជាគូដណ្ដឹង ក្លាយជាប្ដីប្រពន្ធឆាប់ៗ ក្នុងនោះដែរក៏មានតារាចម្រៀងលោក នាង ដាវីន បានចូលទៅ Comment ក្នុងនោះផុសរបស់លោកNak Fake ថា «ឯងអត់ទៅការទេវើយ » ជុំវិញការលើកឡើងថាអស់និស្ស័យរវាងលោក និងគូដណ្ដឹងនេះ ក៏នៅមិនទាន់ច្បាស់មួយរយភាគរយដែរ ថាជារឿងពិតឬយ៉ាងណានោះ ខណៈមានមតិខ្លះយល់ថាលោកគ្រាន់តែ Drama ត្រៀមចេញបទចម្រៀងថ្មីប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង