អបអរសាទរ ! កម្ពុជាក្លាយជាម្ចាស់ផ្ទះក្នុងការប្រកួត Miss Grand International 2024 រួមជាមួយប្រទេសថៃ

មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា បានសម្ដែងនូវក្ដីរំភើបនិងអបអរក្រោយបានឃើញវីដេអូ និងសារដែលបង្ហោះដោយផេក Miss Grand Internationalនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយស្ថាប័នបានបញ្ជាក់ជាផ្លូវការថា ការទន្ទឹងរង់ចាំបានចប់ហើយ! ចូលរួមទស្សនាព្រឹត្តិការណ៍ដ៏ប្រណិតមួយក្នុងប្រវត្តិសាស្ដ្រនៃកម្មវិធីប្រកួតសម្រស់ ខណៈដែលមានប្រទេសពីររួមគ្នាធ្វើជាម្ចាស់ផ្ទះ Miss Grand International 2024 ដែលមានប្រទេសកម្ពុជា រួមគ្នាជាមួយប្រទរសថៃ ។

យ៉ាងណាមិញសម្រាប់កម្មវិធី Miss Grand International 2024 នេះគឺធ្លាប់បានគ្រោងធ្វើឡើងដំបូងនៅប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែត្រូវបានលុបចោលវិញ ព្រោះតែស្ថានភាពនៅក្នុងប្រទេសនោះពុំទាន់អាចគ្រប់គ្រងបាន ទើបខាងស្ថាប័នសម្រេចយកប្រទេសកម្ពុជា រួមគ្នាជាមួយប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតដ៏អស្ចារ្យនៃកម្មវិធី Miss Grand International 2024 ជំនួសប្រទេសមីយ៉ាន់ម៉ាវិញ ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតសម្រស់លំដាប់ពិភពលោកមួយនេះ នឹងរៀបចំធ្វើឡើងនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះ ប៉ុន្តែខាងស្ថាប័នពុំបានបញ្ជាក់ថាក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនោះ នឹងធ្វើឡើងនៅក្នុងប្រទេសណាក្នុងចំណោមប្រទេសទាំងពីរនោះទេ ដូច្នេះអ្នកគាំទ្រមានតែងរង់ចាំទស្សនាទាំងគ្នាថាការប្រកួតផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ប្រទេសថៃ ៕

ទស្សនាវីដេអូ ៖

អត្ថបទដែលជាប់ទាក់ទង