អ្នកគាំទ្រស្ទើរតែមិនជឿហ្នឹងភ្នែកធ្លាប់តែឮ វ៉ាង ស្រីណូ និយាយថានៅក្រមុំចាស់តែឥឡូវបែរជាកំពុងពពោះកូនជិត៨ខែ
នៅថ្មីៗមហាជនអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ក្រោយ អតីតតារាសម្ដែង វ៉ាង ស្រីណូ បានទម្លាយពីរូបភាពកំពុងពពោះកូនជិត ៨ ខែ ខណៈពេលកន្លងមកគ្រប់ពេលដែល live វីដេអូលក់កាបូប វ៉ាង ស្រីណូ តែងតែនិយាយបែបលេងសើចជាមួយអ្នកគាំទ្រ និងភ្ញៀវរបស់នាងថា ខ្លួននៅក្រមុំចាស់ ប៉ុន្តែនៅសុខៗស្រាប់តែនាងចេញមកទម្លាយថាកំពុងមានកូនបែបនេះ ធ្វើឲ្យអ្នកគាំទ្រស្ទើរតែមិនជឿថាជាការពិត ។
ក្នុងនោះដែរ វ៉ាង ស្រីណូ ក៏បានភ្ជាប់មកជាមួយ Caption ដែលរៀបរាប់ពីអារម្មណ៍ដែលបានក្លាយជាម្ដាយគេយ៉ាងមានក្ដីសុខថា « I’m always proud of my self to be a single mommy អត់ដឹងថាត្រូវរៀបរាប់ពីណាមកមុនទេ គ្រាន់តែចង់និយាយថាម៉ាក់ មានក្តីសុខនិងមោទនៈភាពណាស់ដែលបានក្លាយជាស៊ីងហ្គល មាំមី គ្រប់យ៉ាងចូល មកក្នុងជីវិតយ៉ាងរលូនតាមប្រាថ្នា និងការគ្រោងទុក តាំងពីចាប់ផ្ដើមមានវត្តមានកូននៅក្នុងផ្ទៃ មករហូតឥឡូវ៨ខែហើយម៉ាក់មិនដែលចាញ់ មិនធ្វើទុក្ខ ក្អួត ចង្អោរ ឬពិបាកម្តងណាទេ សូម្បីពេលខ្លះប្រាប់គេថាកំពុងពរពោះគេមិនជឿទៀត ព្រោះមិនសូវខ្ទាតពោះ សុខភាពធម្មតាមិនដូចអ្នកមានគភ៌ ទៅណាមកណាក៏បាន និងធ្វើការបានធម្មតា រឹងមាំ រីករាយ មានសុភមង្គលគ្រប់ពេល កូនជាកូន នាំលាភ នាំសំណាង នឹងជាសុភមង្គលទាំងស្រុងរបស់ម៉ាក់ វត្តមានកូនធ្វើអោយម៉ាក់ កក់ក្ដៅ និងកាន់តែរឹងមាំ បំពេញតួនាទីជាម្ដាយផងជាឪពុកផងម៉ាក់មិនត្រូវការអ្វីច្រើនជាងនេះទេ សូមឲ្យតែកូនមានសុខភាពល្អ និងសូមឲ្យសំរាលតាមពេលដែលកំណត់ ជួបគ្នាខែ ៩ កូនស្រីមាសម្ដាយ »។
ជាមួយការបង្ហាញពីដំណឹង កំពុងពពោះកូន៨ខែរបស់ វ៉ាង ស្រីណូ នេះដែរក៏មានអ្នកគាំទ្រមួយចំនួនបានចូលទៅបញ្ចេញមតិអបអរសាទរជាច្រើន ព្រមទាំងជូនពរនាងនិងកូនឲ្យមានសុខភាពល្អថែមទៀត ៕