នាយ ពាក់មី ទៅលេងអឺរ៉ុបលើកដំបូងត្រូវចោរលួចកាបូបបាត់លិខិតឆ្លងដែន តែសំណាងល្អបានស្ថានទូតកម្ពុជានៅទីនោះជួយដោះស្រាយបញ្ហា

តារាកំប្លែងនាយ ពាក់មី បានធ្វើដំណើរទៅលេងកម្សាន្តនៅទឹកដីអឺរ៉ុប ដោយលោកបានថតវីដេអូពីសកម្មភាព និងបទពិសោធនានាដែលលោកបានជួប ដើម្បីយកមកចែករំលែកសម្រាប់អ្នកគាំទ្របានទស្សនាជាច្រើនថ្ងៃកន្លងទៅផងដែរ ស្រាប់តែនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នាយ ពាក់មី បានជួបរឿងមិនល្អមួយដែលធ្វើឲ្យអ្នកគាំទ្រមានការព្រួយបារម្ភ ក្រោយបានឲ្យដឹងថាលោកត្រូវបានចោរលួចកាបូបនៅប្រូស៊ែលប្រទេសប៊ែលស៊ិក ដែលនៅក្នុងកាបូបនោះមានដូចជា កុំព្យូរទ័រ I-pad និងសម្ភារសំខាន់ៗមួយចំនួន ជាពិសេសនោះថែមទាំងបាត់ លិខិតឆ្លងដែន (ប៉ាស្ព័រ ) ទៀតផង ។

យ៉ាងណាមិញក្រោយជួបហេតុការណ៍នេះហើយនាយ ពាក់មី ជាមួយមិត្តភក្កិដែលបានទៅលេងកម្សាន្តនៅប្រទេសប៊ែលស៊ិកជាមួយគ្នានោះ ក៏បានទៅដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍ប៉ូលិស និងបានបន្តទៅកាន់ស្ថានទូតប្រទេសកម្ពុជាដែលស្ថិតនៅក្នុងប្រទេស ប្រទេសប៊ែលស៊ិក ដើម្បីឲ្យជួយដោះស្រាយបញ្ហាដែលលោកបានជួបបន្ទាប់ពីបាត់ការកាបូប និងលិខិតឆ្លងដែន ដែលមិនអាចឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយបានទេ។

ក្នុងនោះនាយ ពាក់មី ក៏បានឲ្យដឹងថា «ខាងស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងប្រ៊ូសែលប្រទេសប៊ែលស៊ិបានរៀបចំឯកសារសំខាន់ៗផ្សេងៗ ដើម្បីឲ្យលោកនិងមិត្តភក្ដិអាចឆ្លងដែនបានជំនួសឲ្យលិខិតឆ្លងដែនដែលបានបាត់នោះ សម្រាប់ធ្វើដំណើរឆ្លងប្រទេសផ្សេងៗបន្តទៀតបាន ៕

 

អត្ថបទដែលជាប់ទាក់ទង