ទុក្ខជាន់ទុក្ខ ! រយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះអ្នកនាង សឿន សុធារ៉ា បានបាត់បង់មនុស្សជាទីស្រលាញ់ទៅដោយគ្មានថ្ងៃត្រឡប់រហូត៣នាក់

នៅថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០២៤ នេះ ជាថ្ងៃដែលមនុស្សគ្រប់គ្នាគិតថាជាថ្ងៃល្អ តែផ្ទុយស្រឡះពីអ្នកនាង សឿន សុធារ៉ា បែរជាជួបទុក្ខធំត្រូវបាត់បង់បងស្រីជាស្រលាញ់ទៅដោយគ្មានថ្ងៃត្រឡប់ ខណៈពេលកន្លងមកអ្នកនាងបានខិតខំមើលថែម និងរិះរកគ្រប់មធ្យោបាយអស់ហើយ ដើម្បីអាចជួយសង្គ្រោះជីវិតបងស្រី ប៉ុន្តែបងស្រីរបស់អ្នកនាងនៅតែមិនបានធូរស្បើយ រហូតដល់ថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០២៤ នេះ បងស្រីអ្នកនាង សឿន សុធារ៉ា អស់បុណ្យបានទទួលមរណភាពហើយ ដែលធ្វើឲ្យអ្នកនាង សឿន សុធារ៉ា និងគ្រួសាររំជួលចិត្តជាខ្លាំង ។

ក្នុងនោះដែរអ្នកនាង សឿន សុធារ៉ា ក៏បានបង្ហោះសារដោយរៀបពីបងស្រីថា «បងស្រីជាទីអភ័ព្វរបស់នាងខ្ញុំ ប្អូនខំទន្ទឹងរង់ចាំគេងអង្គុយ ដើម្បីចាំបងស្រីទទួលការវះកាត់របស់លោកគ្រូពេទ្យអ្នកគ្រូពេទ្យជំនាញ ខាងជំងឺបងស្រីរបស់នាងខ្ញុំ ដោយយកចិត្តទុកដាក់ តែជាអកុសល្យកម្មអ្វី គ្រាន់តែចូលដល់កន្លែងបូមទឹកក្នុងសួតចេញ ដើម្បីឲ្យលោកគ្រូពេទ្យនិងអ្នកគ្រូពេទ្យងាយស្រួលក្នុងការដាក់ថ្នាំសណ្ដំ ធ្វើការវះកាត់ដុំគីសនៅឆ្អឹងក៏សុធារីបានដោយសុវត្តិភាព ប៉ុន្តែគ្នាគ្រាន់តែឃើញម្ជុលបូមយកទឹកក្នុងសួតចេញប្រវែង១ចង្អាមគ្នាភ័យបេះដូងឡើងដល់ ១៦០ ហើយគាំងបេះដូងស្លាប់តែម្ដង ខ្ញុំថារឿងនេះគឺជាមហាកម្មក្រាស់របស់ខ្ញុំតែម្ដង ខ្ញុំខ្លាចណាស់ៗ ២ឆ្នាំត្រូវបាត់បង់មនុស្សជាទីស្រលាញ់ដឹងគុណអស់៣នាក់ តើនរណាទទួលយកបានទៅបងប្អូនទាំងអស់គ្នាជួយពន្យល់ប្រាប់នាងខ្ញុំផង » ។

ជារឿងដែលសោកសៅបំផុតសម្រាប់ អ្នកនាង សឿន សុធារ៉ា និងគ្រួសារដែលត្រូវបាត់បង់មនុស្សជាទីស្រលាញ់រហូត ៣នាក់ ត្រឹមតែរយៈពេល ២ ឆ្នាំដំបូងបាត់បង់អ្នកម្ដាយ បន្ទាប់មកក៏លោកឪពុក ហើយពេលបងស្រីក៏ទទួលមរណភាពម្នាក់ទៀត ក្នុងនោះដែរក៏មានអ្នកសិល្បៈ និងមហាជនជាច្រើនចូលទៅចែករំលែកទុក្ខដល់អ្នកនាង សឿន សុធារ៉ា និងគ្រួសារជាបន្តបន្ទាប់ផងដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង