ពូឃ្លាំងជួបរឿងនេះសោះ ខំតែភ័យជំនួស!

តារាចម្រៀងរ៉ែបដ៏មានប្រជាប្រិយ ពូឃ្លាំង ខណៈមុននេះបន្តិច បានបង្ហោះរូបប៉ុន្មានសន្លឹកនៅលើបណ្តាញសង្គមរបស់ខ្លួន ធ្វើអោយមហាជនអ្នកគាំទ្រ ឡើងចង់ភ័យជំនួស តាមពិតលោកជួបរឿងនេះសោះ នៅក្នុងព្រឹត្តិការណ៍បើកស៊ីហ្គេមយប់មិញ។

លោកបានសរសេរបង្ហោះនៅលើហ្វេសប៊ុកថា «អរគុណដែលមានអ្នកផ្ញើររូបអោយ​ ពេលងងឹតមុខម្សិលមិញ​​ ហាហា មើល​ហើយបានដឹងថាខ្លួនយ៉ាប់ប៉ុណ្ណា​ គ្រាន់តែសម ៥ថ្ងៃសោះ​ ក្តៅតិចសោះ​ ក៏ទ្រាំមិនបាន អស់ភាពសង្ហារបាត​់..
យ៉ាងណា​ម្សិលមិញ ពេលច្រៀងខំព្យាយាមទប់​ រហូតដើរចេញ​មក​ ខំប្រាប់ខ្លួនឯងថា ទ្រាំៗ​ តែមកពីក្តៅពេក​ ហបពេក​ ស្រាប់តែងងឹតមុខ​ វិលៗ​ ផែនដីក្រឡាប់ចាក់​ គេគ្រាចេញក្រៅ…»។

យោងតាមសំណេររបស់លោកខាងនេះ បង្ហាញថា ពូឃ្លាង ត្រូវបានកើតខ្យល់ វិលមុខ រហូត មានអ្នកគ្រាលោកចេញក្រៅ ខណៈពេលលោកកំពុងសម្តែងសម្រាប់ស្វាគមន៍ពិធីបើកស៊ីហ្គេម កាលពីរាត្រី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅឯពហុកីឡដ្ឋានមរតកតេជោផងដែរ។

គួរបញ្ជាក់ថា នៅប៉ុន្មានថ្ងៃមុនបើកព្រឹត្តិការណ៍ស៊ីហ្គេម២០២៣នេះ ពូឃ្លាំងបានប្រកាសរកកីឡាករគុនខ្មែរ ២០រូប សម្រាប់សម្តែងសូជាមួយចម្រៀងរបស់លោកផ្ទាល់ សំណាងល្អយប់មិញនេះ លោកថា ចេះទប់អារម្មណ៍ ទ្រាំឈររហូតចប់ការសម្តែងទើប ជួបរឿងនេះតែម្ដង៕

អត្ថបទដែលជាប់ទាក់ទង