បានគ្រប់ទម្រង់ ! នាដការីរបាំបុរាណ សុគា គីមលាង ទន់ភ្លន់តែមិនទន់ជ្រាយ ចូលរួមផ្សព្វផ្សាយគុនខ្មែរយ៉ាងទាក់ទាញមិនសរសើរមិនបាន

កញ្ញា សុគា គីមលាង ដែលមានរហស្សនាម កូនស្រមោច ឬ Kon Ant ត្រូវបានអ្នកលេងហ្វេសប៊ុក Instagram និងបណ្ដាញសង្គមផ្សេងៗទៀតស្គាល់ តាមរយៈវីដេអូផ្សព្វផ្សាយនានារបស់នាង ទាក់ទងទៅនិងវប្បធម៌ និងអរិយធម៌របស់កម្ពុជា ។

ខណៈនៅថ្មីៗនេះ នាដការីរបាំបុរាណ សុគា គីមលាង បានធ្វើឲ្យគាំទ្រផ្ទុះការចាប់អារម្មណ៍ និងសរសើរនាងមិនដាច់ពីមាត់ ក្រោយនាដការីរូបនេះបានបង្ហោះវីដេអូពីសកម្មភាពចូលរួមផ្សព្វផ្សាយគុនខ្មែរ ដែលបានស្លៀកខោគុនខ្មែរ និងសម្ដែងប្រកួតនៅលើសង្វៀនយ៉ាងស្វាត់ស្វាញ តាមរយៈវីដេអូមួយនេះ សុគា គីមលាង បានបង្ហាញឲ្យឃើញថាទោះបីនាងជា មនុស្សស្រីនិងនាដការីរបាំបុរាណដែលមានកាយវិការទន់ភ្លន់ពិតមែន ប៉ុន្តែនាងមិនទន់ជ្រាយនោះទេគឺតស៊ូរបស់រហូតទីបញ្ចប់ ដើម្បីផ្សព្វផ្សាយគុនខ្មែរឲ្យកាន់តែទូលំទូលាយ និងពិភពលោកបានស្គាល់កាន់តែច្បាស់អំពីគុនខ្មែរ ។

ជាមួយគ្នានោះក៏បានឃើញវត្តមានរបស់កីឡាករ មឿន មេឃា បានជួយបង្ហាត់បង្ហាញពីក្បាច់ គុនខ្មែរ ទៅកាន់នាដការីរបាំបុរាណ សុគា គីមលាង និងបានចូលរួមសម្ដែងជាមួយគ្នាផងដែរ ក្នុងគោលដៅតែមួយគឺដើម្បីផ្សព្វផ្សាយគុនខ្មែរ ៕

#សុគាគីមលាង #កូនស្រមោច #នាដការីរបាំបុរាណ #អប្សារាលើភ្នំទឹកកក #national… | TikTok

 

អត្ថបទដែលជាប់ទាក់ទង