រ៉េត ស៊ូហ្សាណា ត្រៀមចេញបទថ្មីសរសេរផ្ទាល់ដៃឆាប់ៗនេះ បន្ទាប់ពីបង្ហាញវត្តមានជាថ្មីនៅផលិតកម្មបារមីក្រោយស្ងាត់មួយរយៈធំ

នៅថ្មីៗនេះផលិតកម្មបារមីបានធ្វើឱ្យអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ បន្ទាប់ពីផេកផ្លូវការរបស់ផលិតកម្មបារមីបានបង្ហាញសារស្វាគមន៍សមាជិកថ្មីចូលក្នុងផលិតកម្មរបស់ខ្លួននោះគឺតារាចម្រៀង រ៉េត ស៊ូហ្សាណា និងបានភ្ជាប់មកជា Caption ថា «សូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសិល្បការនី SUZANA មកកាន់ផលិតកម្មបារមី យើងមានសេចក្តីរំភើបរីករាយ ដែលអាចចែករំលែកបទចម្រៀងពីរោះៗជាច្រើនរបស់ SUZANA ទៅកាន់ប្រិយមិត្តអ្នកគាំទ្រឆាប់ៗនេះ » ។

ក្នុងនោះ រ៉េត ស៊ូហ្សាណា ក៏បានបង្ហោះសាររៀបរាប់ពីរឿងរ៉ាវដែលនាងបាត់ទៅជាយូរមិនដែលចេញបទចម្រៀងថ្មីសម្រាប់អ្នកគាំទ្រថា « ដំណើរតន្រ្តីថ្មីរបស់ SUZANA មានការជជែកជាច្រើនពីនាងខ្ញុំ ថាបាត់ទៅណា ហើយយ៉ាងម៉េចបានអត់មានចម្រៀងថ្មីចេញហ្នឹងគេ ? កន្លងទៅនេះខ្ញុំបានធ្វើការផ្លាស់ប្ដូរដ៏ធំមួយសម្រាប់ខ្លួនឯងទាក់ទងនឹងការងារសិល្បៈ ហើយឥឡូវនេះពិតជាមានអារម្មណ៍រំភើបមែនទែន ព្រោះជិតបានបង្ហាញអ្វីទាំងអស់ដែលបានធ្វើទៅកាន់អ្នកគាំទ្រជាទីស្រលាញ់ឆាប់ៗនេះ ។

រ៉េត ស៊ូហ្សាណា ក៏បានសម្ដែងការអរគុណទៅកាន់អ្នកគាំទ្រទាំងអស់ដែលតែងតែផ្ដល់ក្ដីស្រលាញ់ និងការគាំទ្រដ៏ធំធេងមកកាន់រូបនាងចាប់តាំងពីថ្ងៃទីមួយដែលនាងបានចូលវិស័យសិល្បៈ ទាំងអស់នេះហើយគឺជាកម្លាំងចិត្តដ៏ធំ ដែលបានផ្ដល់ទំនុកចិត្តឱ្យនាងក្នុងការឈានទៅមុខបន្តទៀតយ៉ាស្វាហាប់ ។

ហើយអ្វីដែលកាន់តែពិសេសនោះគឺ បន្ទាប់ពីឈានជើងចូលក្នុងផលិតកម្មបារមីហើយ រ៉េត ស៊ូហ្សាណា ក៏បានទម្លាយដំណឹងដ៏ល្អមួយដែលអ្នកគាំទ្ររបស់នាងតែងតែទន្ទឹងរង់ចាំនោះ គឺនាងនឹងមានបទថ្មីដែលសរសេរផ្ទាល់ដៃចេញពីអារម្មណ៍ពិត ជូនទៅកាន់អ្នកគាំទ្រនៅថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២៤ ខាងមុខនេះ ៕

 

អត្ថបទដែលជាប់ទាក់ទង