សោម ដូរ៉េ រំពឹងថានឹងមានវត្តមានបទ original របស់លោកនិពន្ធកាលពី១៣ឆ្នាំមុននៅ SOLO CONCERT ឱក សុគន្ធកញ្ញា
នៅថ្មីៗនេះអ្នកនិពន្ធល្បីឈ្មោះលោក សោម ដូរ៉េ បានចេញមកបង្ហោះសារនិងបង្ហាញពីការរំពឹងទុកមួយដែលជារឿងសំខាន់ និងមានន័យសម្រាប់លោកប្រសិនបើបទចម្រៀង original Song មួយបទរបស់លោកដែលជាអ្នកនិពន្ធផ្ទាល់ជូនកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា កាលពីឆ្នាំ២០១១ មានចំណងជើងថា ( សង្សារផ្ទាល់ខ្លួន ) នឹងមានវត្តមាននៅលើឆាក SOLO CONCERT ឱក សុគន្ធកញ្ញា បន្ទាប់ពីទទួលបានដំណឹងជាផ្លូវការថា SOLO CONCERT នេះនឹងចាប់ផ្ដើមធ្វើនៅពេលឆាប់ខាងមុខនេះ ខណៈកំពូលតារាចម្រៀងស្រីរូបនេះបានបង្ហើបជារឿយៗទាក់ទងនឹងបទចម្រៀងមួយចំនួនដែលនឹងត្រៀមច្រៀងនៅលើឆាក SOLO CONCER របស់ខ្លួន ។
ក្នុងនោះដែរលោក សោម ដូរ៉េ បានរៀបរាប់ថា «នេះគឺជាបទញាក់ទំនុកភ្លេងថ្មីមុនដំបូងគេបង្អស់អំឡុងឆ្នាំ២០១១ ដែលខ្ញុំបានធ្វើការជាមួយបងស្រី ឱក សុគន្ធកញ្ញា និងបងប្រុស រេត ធីដូណា មុនយុគសម័យផ្អើលតន្ត្រី Original ចូលមកដល់ កាលនោះបទនេះទទួលបានជោគជ័យយ៉ាងខ្លាំង ដោយនឹកស្មានមិនដល់ សង្ឃឹមថានឹងបង្ហាញវត្តមាននៅក្នុង #SOLO_CONCERT #ឱកសុគន្ធកញ្ញា #សោមដូរ៉េ »។
សូមរំឭកថាកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ Peypey Dy ដែលជាតារាសម្ដែង និងជាអ្នកផលិតមាតិកា ព្រមទាំងមានជំនួញរកស៊ីក្នុងដៃជាច្រើនមុខ បានបង្ហោះសារមួយដែលទាក់ទងជាមួយកំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និងចង់ឱ្យមាន SOLO CONCERT នេះកើតឡើងដោយបានរៀបរាប់ថា«ដេកស្រមៃថាបើ Queen ឱក សុគន្ធកញ្ញា ធ្វើ SOLO CONCERT ,Style ធ្វើខ្លួន Concept ចម្រៀង ក្បាច់រាំ សម្លេង មានទាំងអស់ » តាមរយៈការលើកឡើងពីក្ដីស្រមៃរបស់ Peypey Dy ក៏បានឃើញដល់អ្នកនាង ឱក សុគន្ធកញ្ញា ក្នុងនោះអ្នកនាងក៏បានឆ្លើយតបទៅកាន់ Peypey Dy វិញថាក្ដីស្រមៃរបស់ Peypey Dy នឹងក្លាយជាការពិត ហើយ SOLO CONCERT នឹងមកដល់នៅពេលឆាប់ៗ តាមរយៈដំណឹងមួយនេះបានធ្វើឱ្យអ្នកគាំទ្រពិតជារំភើប និងរង់ចាំយ៉ាងអន្ទះសាពីថ្ងៃប្រគំតន្រ្តី ទីតាំង និងសំបុត្រចូលរួម ៕