តារាចម្រៀង នេន ទុំ ឈឺចិត្តខ្លាំង ទើបដាច់ចិត្តទំលាយរឿងពិតក្នុងសិល្បៈ
តារាចម្រៀងរ៉ែប នេន ទុំ ឈឺចិត្តខ្លាំង ព្រោះការងារសិល្បៈប៊ិះដាច់ខ្យល់ម្ដងៗ អស់រយៈ ២-៣ឆ្នាំមកហើយ ដោយលោកពុំដែលមានក្រុមការងារខាងសិល្បៈណាមួយ ហៅលោកទៅច្រៀងម្ដងឡើយ បានត្រឹមសួរនាំ និងបានទាក់ទងមកលោកមួយចំនួន ប៉ុន្តែភាគច្រើនគេពិចារណាទៅលើភាពល្បីខ្លាំងទើបហៅទៅច្រៀងតាមរយៈការឡាយវីដេអូលើហ្វេសប៊ុកផេកផ្ទាល់ខ្លួន តារាចម្រៀងរ៉េប ដែលមហាជនតែស្គាល់ឈ្មោះលោកថា នេន ទុំៗ អស់រយៈ២-៣ឆ្នាំមកនេះ លោកពុំមានថវិកាពីការងារសិល្បៈ ដើម្បីមកទប់ទល់និងជីវភាពប្រចាំថ្ងៃនោះទេ ស្ថិតក្នុងស្ថានភាពបែបនេះ លោកក៏បានសម្រេចចិត្តចាប់ផ្ដើម លក់ ប្រហុក លក់ផ្អក ដើម្បីយកថវិកាមកទ្រទ្រង់ជីវភាព តែជាអកុសលត្រូវបានមនុស្សចំនួនក្នុងសង្គមបានមាកងាយលោកថា ជាតារាជាន់ទាប បានត្រឹមលក់ផ្អក ប្រហុកទៅវិញ។នេន ទុំ បានលើកឡើងថា សព្វថ្ងៃនេះពិតជាអរគុណដល់អ្នកម្ដាយ និង ប្រហុក ផ្អកខ្លាំងណាស់ ដែលធ្វើឱ្យលោកឈរនៅក្នុងសិល្បៈនេះបាន ចំពោះចម្រៀងដែលបងប្អូនបានស្ដាប់ និងបានល្បីមួយចំនួននោះ នៅក្នុងក្រសែភ្នែកមនុស្សខ្លះ មើលមកឃើញត្រឹមតែជាភាពធម្មតាៗ តែប៉ុណ្ណោះ ប៉ុន្តែមានបទចម្រៀងជាច្រើន ដែលលោកបានចៀងទោល ច្រៀងជាមួយលោកពូ ព្រហ្ម ម៉ាញ លោកពូ ណយ វ៉ាន់ណេត គឺលោកបានធ្វើដោយសមត្ថភាពផ្ទាល់ខ្លួន ទាំងការនិពន្ធ ការសសេរ ដោយពុំមានក្រុមណាជួយ ឬបានទៅពឹងពាក់នរណាឱ្យមកជួយលោកឡើយ។ លោកបន្តថា ដែលអាចឈរជើងមកដល់ពេលនេះបាន គឺដោយសមត្ថភាពខ្លួនឯងសុទ្ធសាធ ប៉ុន្តែអ្នកគាំទ្រហាត់បីដូចជាមិនផ្ដល់តម្លៃនូវអ្វីដែលលោកបានខិតខំប្រែងប្រែងទាល់តែសោះ ម្លោះហើយទើបលោកឈឺចាប់ខ្លាំង ហើយអ្នកគាំទ្រមួយចំនួនក៏បានប្រកាន់ និងបង្កើតបក្សពួកថែមទៀត ខ្លះក៏ជ្រុលនិយមផងដែរ ទើបធ្វើឱ្យអ្នករៀបចំកម្មវិធីតូចធំទាំងឡាយ ក៏ចាប់ផ្តើមលែងហៅលោកទៅច្រៀងរយៈ២-៣ឆ្នាំមកនេះយ៉ាងណាមិញតារាប្រហុក ផ្អកនេះ ក៏បានផ្តាំទៅកាន់អ្នកគាំទ្រថា អ្វីដែលលោកបានធ្វើមក គឺធ្វើដោយបេះដូង ដោយសេចក្ដីស្រលាញ់ សម្រាប់ជូនឱ្យបងប្អូនអ្នកគាំទ្របានទស្សនាកម្សាន្តអារម្មណ៍តែប៉ុណ្ណោះ ហើយលោកក៏មិនមែនចង់ទាមទារចិត្តអ្នកគាំទ្រតារាផ្សេងៗ ដើម្បីមកគាំទ្ររូបលោកវិញនោះទេ ប៉ុន្តែសុំឱ្យតែអ្នកគាំទ្រក្រលេកមកមើលអ្វីដែលជាសមត្ថភាព ដើម្បីបង្កើតធនធានអ្នកចេះ អ្នកពូកែឱ្យបានច្រើនសម្រាប់ប្រជាជនកម្ពុជាតែប៉ុណ្ណោះ ឱ្យដូចទៅហ្នឹងប្រទេសជិតខាង ដែលគេតែងតែ ឧបត្ថម្ភ គាំទ្រ រាល់អ្នកដែលមានសមត្ថភាព មិនថាខ្ពស់ទាប ឬនៅកម្រឹតណាមួយឡើយ គេតែងជំវុញគាំទ្រជានិច្ច ដើម្បីអភិវឌ្ឍន៍ និងកសាងធនធានសម្រាប់ជាតិសាសន៍ទាំងមូលផងដែរ៕