ធ្លាប់តែឃើញ ប៉ែន ស្រីពេជ្រ ធ្វើជាពិធីការិនីដល់ពេលមកកាន់មៃក្រូហ្វូនច្រៀងវិញពីរោះមិនធម្មតា
នៅថ្មីៗនេះតារាសម្ដែងនិងជាពិធីការិនីល្បីឈ្មោះប្រចាំប៉ុស្ដិ៍ទូរទស្សន៍ហង្សមាស អ្នកនាង ប៉ែន ស្រីពេជ្រ បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ តាមរយៈវីដេអូខ្លីមួយនិងសរសើរនាងមិនដាច់ពីមាត់ ខណៈកំពុងតែបំពេញការងារជាពិធីការិនីនៅលើឆាកនៃកម្មវិធីមួយនៅប៉ុស្ដិ៍ទូរទស្សន៍ហង្សមាស ស្រាប់តែ ប៉ែន ស្រីពេជ្រ ច្រៀងគោកបទ «សុបិនឃើញបង» ដែលជាសំនៀងដើមរបស់រាជនីសំឡេងមាស រស់ សេរីសុទ្ធា បានយ៉ាងពីរោះរណ្ដំ ដែលធ្វើឱ្យអ្នកលេងនៅលើបណ្ដាញសង្គម Tiktok បានស្ដាប់ហើយមិនសរសើរមិនបានចំពោះសំឡេងរបស់ ប៉ែន ស្រីពេជ្រ ដែលពូកែខាងលេងពាក្យសម្ដីជាពិធីការិនីហើយ ច្រៀងវិញក៏ពីរោះថែមទៀតមិនចាញ់តារាចម្រៀងអាជីពប៉ុន្មាននោះទេ ។
ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិសរសើរក្នុងវីដេអូដែលអ្នកនាង ប៉ែន ស្រីពេជ្រ បានច្រៀងនោះថា « ច្រៀងពីរោះហើយស្អាតទៀតបងពេជ្រ , ពីរោះខ្លាំងណាស់ Idol , ឡូយម្ល៉េះបង ! អត់ប្រឹងអីប៉ុន្មានទេ តែពីរោះ , Mc គុណភាព , ពិធីការិនី ប៉ែន ស្រីពេជ្រ ពេលច្រៀងពីរោះ ធ្វើអ្នកចម្រៀងបាន , ឆ្លាតចេះធ្វើទីផ្សារក្នុងម៉ោងការងារ ឱកាសការងារថ្មីនឹងមានឆាប់ៗ និងមានអ្នកគាំទ្រម្នាក់ទៀតបាន Comment បែបលេងសើចថា ស្រលាញ់ចម្រៀងតែមកប្រឡងធ្វើពិធីការិនី »។
ងាកមកជីវីតឯកជនរបស់ ប៉ែន ស្រីពេជ្រ វិញក្រោយនាងប្រឡូកចូលវិស័យសិល្បៈ និងចាប់អាជីពជាពិធីការិនីបានមួយរយៈធំ ប៉ែន ស្រីពេជ្រ ក៏បានសម្រេចចូលរោងការ ហើយក៏ទទួលបានកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់ពួកគេ និងរស់ជាមួយគ្នាយ៉ាងមានសុភមង្គលផងដែរ ៕
@sreypich_pen មិនឆ្លៀត មិចកើត 😂😂🎤