ដឹងការពិតហើយ ពូជា.ន់មី.ន ឈប់សម្ដែងរឿង ទៅធ្វើជាសន្ដិសុខព្រោះហេតុផលមួយនេះសោះ !

មហាជនអ្នកគាំទ្រនិងតែងតែទស្សនាក្រុមសម្ដែងរឿងខ្លី «The Troll Cambodia» ពិតជាបានស្គាល់ច្បាស់ហើយពីតួសម្ដែង ពូជាន់មីន ដែលជាតួម្នាក់សម្ដែងបានយ៉ាងល្អ ទាំងទឹកមុខនិងកាយវិការ ខណៈនៅមួយរយៈចុងក្រោយនេះ ក្រុមសម្ដែងរឿងខ្លី «The Troll Cambodia» នៅតែបន្តថតនិងចេញរឿងថ្មីៗជាបន្តបន្ទាប់ ប៉ុន្តែមិនបានឃើញវត្តមានរបស់ ពូជាន់មីន ចូលរួមសម្ដែងនោះទេ ដែលធ្វើឱ្យអ្នកគាំទ្រកើតជាចម្ងល់ និងសួរនាំជាច្រើនជុំវិញអវត្តមានរបស់ ពូជាន់មីន ។

ក្រោយបាត់មុខពីក្រុមសម្ដែងរឿងខ្លីមួយរយៈ ស្រាប់តែនៅថ្មីៗនេះបានឃើញ ពូជាន់មីន បង្ហោះវីដេអូនៅលើបណ្ដាញសង្គម Tiktok បានឱ្យដឹងថាបច្ចុប្បន្នលោកកំពុងតែធ្វើការងារនៅកន្លែងមួយដែលមានតួនាទីជាសន្ដិសុខ ជាមួយគ្នានោះ ពូជាន់មីន តែងតែចេញវីដេអូថ្មីៗរាល់ថ្ងៃ សម្រាប់ការលេងកម្សាន្តនិងអរគុណដល់បងប្អូនអ្នករស់នៅតំបន់នោះ ដែលស្រលាញ់ចូលចិត្ត ពូជាន់មីន និងតែងតែទិញភេសជ្ជៈ ក៏ដូចជារបស់ញ៉ាំផ្សេងឱ្យរាល់ថ្ងៃផងដែរ ។

តាមរយៈវីដេអូ Tiktok នេះដែរក៏មានអ្នកគាំទ្ររបស់ ពូជាន់មីន បានចូលទៅសួរនាំជាច្រើនចំពោះមូលហេតុដែលលែងឃើញ ពូជាន់មីន សម្ដែងរឿងខ្លីនៅក្នុងក្រុម «The Troll Cambodia» ទើបនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ពូជាន់មីន បានចេញវីដេអូឆ្លើយសំណួររបស់បងប្អូនអ្នកគាំទ្រ ព្រមទាំងបានបញ្ជាក់ពីមូលហេតុច្បាស់ៗថា គ្មានអ្នកណាបញ្ឈប់ពូនោះទេ ហើយពូក៏មិនមែនឈប់សម្ដែងរឿងរហូតដែរ គ្រាន់តែផ្អាករយៈពេល ២ ឆ្នាំសិន ព្រោះថាពូមានបញ្ហាឆុងជាមួយផ្ទះខ្លួនឯងមិនអាចនៅផ្ទះបានទេ ត្រូវតែរស់នៅឱ្យឆ្ងាយពីផ្ទះសូម្បីតែបងប្អូនក៏មិនអាចជួបមុខផង ពូជាន់មីន ក៏បានបន្តថាក្រោយពេលដែលលែងធុង នឹងត្រឡប់ទៅរស់ផ្ទះព្រមចូលសម្ដែងរឿងខ្លីជាមួយ ក្រុម «The Troll Cambodia» វិញជាធម្មតាហើយ ៕

 

វីដេអូ ៖

អត្ថបទដែលជាប់ទាក់ទង