នៅសុខៗ ពេជ្រ ថាណា ទម្លាយថាខ្លួនជួបបញ្ហាស្ទើរតែបាត់ប.ង់អា.យុជីវិត
លោក ពេជ្រ ថាណា គឺជាតារាចម្រៀងមួយរូបដែលប្រឡូកចូលក្នុងវិស័យសិល្បៈច្រើនឆ្នាំគួរសមដែរ បើគិតមកទល់ពេលនេះ លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈចម្រៀងនេះរយៈពេលប្រមាណ ១៥ ឆ្នាំ មកហើយ ដោយលោកនូវតែរក្សាបានទីផ្សារការងារ និងប្រជាប្រិយភាព ក៏ដូចជាភាពលេចធ្លោមកដល់នាពេលបច្ចុប្បន្ននេះគួរសមផងដែរ។
ខណៈនៅថ្មីៗនេះតារាចម្រៀងប្រុសលោក ពេជ្រ ថាណា បានបង្ហោះសារនៅលើបណ្ដាញសង្គមមួយដែលធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង ដោយក្នុងខ្លឹមសារនោះលោកបានឱ្យថាលោកកំពុងមានធ្ងន់ធ្ងរស្ទើរតែបាត់បង់អាយុជីវិត ។
ក្នុងនោះលោក ពេជ្រ ថាណា រៀបរាប់ថា «ក្រោកភ្លាមមកមានបញ្ហាប៉ិះសូន្យជីវិត ហ៊ឺខ្ញុំអើយខ្ញុំ» តាមរយៈសារមួយដែរក៏មានអ្នកគាំទ្រនិងមិត្តនៅក្នុងសិល្បៈបាន Comment សួរទុក្ខ និងចង់ដឹងពីបញ្ហាដែលកំពុងជួបជាច្រើនហូរហែរ ប៉ុន្តែ ពេជ្រ ថាណា មិនបានឆ្លើយបញ្ជាក់ថាលោកកំពុងជួបបញ្ហាអ្វីនោះទេ គ្រាន់តែតបទៅវិញដោយ Emoji សំពះនិងរូបបេះដូងតែប៉ុណ្ណោះ ៕