ឈាង ដាវុធ ជាអ្នកផលិតសា.ច់រឿងម្នាក់ មិនដែលធ្វើឱ្យអ្នកគាំទ្រខកចិត្ត

លោក ឈាង ដាវុធ គឺជាពិធីករនិងជាអ្នកនិពន្ធរឿងខ្លីៗបែបអប់រំម្នាក់ដែលត្រូវបានមហាជនស្ងើចសរសើរមិនដាច់ពីមាត់ ចំពោះសមត្ថភាពទេពកោសល្យ និងភាពប៉ិនប្រសព្វរបស់លោកដែលមានទាំងព្រម ខណៈនៅក្នុងសាច់រឿងនីមួយៗរបស់លោកផលិតចេញមកគឺមិនដែលធ្វើឱ្យអ្នកគាំទ្រខកចិត្តម្ដងណានោះទេ ។

ជុំវិញហេតុផលដែលគ្រប់សាច់រឿងរបស់លោក ឈាង ដាវុធ ផលិតមកទទួលបានការគាំទ្រខ្លាំងទាំងរឿងបែបអបរំនិងបែប មនោសញ្ចេតនា នោះ ព្រោះក្នុងសាច់រឿងនីមួយៗដែលលោកនិពន្ធឡើងមកសុទ្ធតែមានអត្ថន័យល្អ ហើយថែមទាំងពូកែក្នុងការរើសតួសម្ដែងឱ្យសាកសមជាមួយតួអង្គនៅក្នុងសាច់រឿងថែមទៀត ទើបធ្វើឱ្យរឿងពីមួយភាគទៅមួយភាគរបស់លោកកាន់តែល្អមើល បន្ថែមពីនោះលោក ឈាង ដាវុធ ផ្ទាល់ក៏មានវត្តមានសម្ដែងនៅក្នុងសាច់រឿងទាំងនោះផងដែរ ។

ខណៈនៅថ្មីៗនេះលោក ឈាង ដាវុធ ទើបផលិតរឿងថ្មីមួយដែលមានចំណងជើងថា «ផ្ទះថ្មីបេះដូងចាស់»និងបានចេញភាគបញ្ចប់ហើយដែរ ប៉ុន្តែសាច់មួយនេះរបស់លោកគឺកាន់តែទទួលបានគាំទ្រយ៉ាងច្រើនថែមមួយកម្រិតទៀត ព្រោះថាទាំងអត្ថន័យក្នុងសាច់រឿង និងតួអង្គសម្ដែងម្នាក់ៗគឺពិតជាធ្វើបានយ៉ាងល្អជាពិសេសតួស្រីដែលមានចរិតកាចឆ្នាស គឺនាងពិតជាពូកែសម្ដែងដែលមើលទៅគឺពិតដូចជាជីវិតណាស់ ៕

អត្ថបទដែលជាប់ទាក់ទង