ក្រោយចប់ Solo Concert ឱក សុគន្ធកញ្ញា Peypey Dy មានបំណងចង់ឱ្យតារាចម្រៀងម្នាក់នេះមាន Solo Concert ដែរ តើក្ដីស្រមៃលើកទី២អាចក្លាយជាការពិតម្ដងទៀតដែរទេ ?

ពិតណាស់កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ គឺថ្ងៃធ្វើ Solo Concert ឱក សុគន្ធកញ្ញា និងត្រូវជាថ្ងៃខួបកំណើតរបស់កំពូលតារាចម្រៀងរូបនេះផងដែរ បើយោងតាមរយៈវីដេអូខ្លីៗនិងរូបភាពនៃ Solo Concert របស់អ្នកនាង ឱក សុគន្ធកញ្ញា ដែលអ្នកគាំទ្របានចែករំលែកនៅលើបណ្ដាញសង្គម គេសង្កេតឃើញថាមានវត្តមានអ្នកសិល្បៈ បុគ្គលល្បីៗនិងអ្នកគាំទ្រជាច្រើនបានចូលរួមស្រែកច្រៀង និងស្រែកហូរយ៉ាងសប្បាយពេញសាលមហោស្រពកោះពេជ្រតែម្ដង ។

យ៉ាងណាមិញក្រោយចប់ Solo Concert របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ហើយនោះ ស្រាប់តែ Peypey Dy បានបង្ហោះសារទម្លាយពីបំណងប្រាថ្នាមួយទៀតជាលើកទី២ ដោយ Peypey Dy បានបង្ហោះរូបភាពដែលឆាតទៅកំពូលតារាចម្រៀងសំឡេងផ្អែមអ្នកនាង មាស សុខសោភា និងបានភ្ជាប់មកជាមួយ Caption ថា «ព្យាយាមម្ដងទៀតសិន ក្រែងបានស្រែកជុំគ្នាទៀត ម៉ាក់ភា ទំលាក់ SOLO Concert ដែរមក» ។

តាមរយៈសារដែល Peypey Dy បានបង្ហោះនេះដែរ កំពុងតែធ្វើឱ្យមហាជនអ្នកគាំទ្រកំពូលតារាចម្រៀង មាស សុខសោភា នៅមិនសុខនិងបន្តចែករំលែកសារមួយនេះនៅលើបណ្ដាញសង្គមជាបន្តៗ ចង់ឱ្យ មាស សុខសោភា ធ្វើ Solo Concert ដែរ ៕

អត្ថបទដែលជាប់ទាក់ទង