បទ រំលស់ប្រពន្ធ របស់ តន់ ចន្ទសីម៉ា មានទាំងមតិរិះគន់ និងការសរសើរ

នៅថ្មីៗនេះតារាចម្រៀងស្រីវ័យក្មេងសំឡេងស្រួយស្អកជ្រកក្នុងទ្រនំ កាឡាក់ស៊ី ណាវាត្រា កញ្ញា តន់ ចន្ទសីម៉ា បានចេញបទចម្រៀងថ្មីមួយបទទុកសម្រាប់បងប្អូនអ្នកគាំទ្រស្ដាប់ និងរាំលេងកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ។

បទចម្រៀងរបស់ តន់ ចន្ទសីម៉ា ដែលចេញជាផ្លូវការនេះដែរមានចំណងជើងថា រំលស់ប្រពន្ធ ដែលទទួលបានទាំងមតិរិះគន់ និងការសរសើរជាច្រើនពីមហាជន ក្រោយបានស្ដាប់បទចម្រៀងនេះហើយ ធ្វើឱ្យអ្នកគាំទ្រមួយចំនួនបានលាន់មាត់ថាសំឡេង តន់ ចន្ទសីម៉ា ច្រៀងក្នុងបទនេះស្ដាប់ទៅដូចអ្នកស្រវឹង និងមានមតិរះគន់ជាច្រើនទៀតបានលើកឡើងថា «ហេតុអ្វីទឹកដមឥឡូវយ៉ាប់ម្ល៉េះ ?កាលជំនាន់លោកឧកញ៉ា យឹម តាស្រង់ និពន្ធពីរោះៗតែបច្ចុប្បន្នចប់ Zero»,MV ដែលៗគ្មានអ្វីប្លែកសោះ ទន្ទឹមគ្នានោះក៏មតិសរសើរថា តន់ ចន្ទសីម៉ា ច្រៀងធ្វើសំឡេងបែបនេះក៏ពីរោះប្លែកម្យ៉ាងដែរ ព្រមទាំងបានចែករំលែកវីដេអូចម្រៀងនេះនៅលើបណ្ដាញសង្គមជាបន្តបន្ទាប់ផងដែរ ។

គួរបញ្ជាក់ថា បទចម្រៀងថ្មីរបស់ តន់ ចន្ទសីម៉ា នេះគឺបានទិញកម្មសិទ្ធពីម្ចាស់ដើមលោក Vin Trapz ខណៈបទចម្រៀងមួយបទបានផ្ទុះការគាំទ្រយ៉ាងច្រើនពីមហាជនអ្នកលេងនៅលើបណ្ដាញសង្គមជាពិសេសនៅលើបណ្ដាញសង្គម Tiktok ៕

 

@seymagalaxynavatra

រំលស់ប្រពន្ធ

♬ original sound – Ton Chan Seyma – Ton Chan Seyma

អត្ថបទដែលជាប់ទាក់ទង