រកឃើញម្ចាស់មកុដ Miss Planet Cambodia 2024 ហើយគឺបានទៅលើកញ្ញា ដេត ស្រីនាឌ

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញរយៈពេលជិត ២ ខែកន្លងមកនេះ ទីបំផុតកម្មវិធីប្រកួតសម្រស់ Miss Planet Cambodia 2024 បានរកឃើញម្ចាស់មកុដថ្មីហើយ គឺបានទៅលើកញ្ញា ដេត ស្រីនាឌ ដែលជាបេក្ខភាពមួយរូបមានភាពលេចធ្លោនិងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន ព្រោះថានាងគឺពិតសាកសមជាមួយតំណែងមួយនេះណាស់ ទាំងសម្រស់ ចំណោះដឹង និងសមត្ថភាព ។

ខណៈនេះជាលើកទី២ ហើយដែល ដេត ស្រីនាឌ ឈ្នះមកុដនៅក្នុងស្រុក ថ្មីដ្បិតតែលើកទី១ នាងមិនបានទៅប្រកួតតំណាងប្រទេសក៏ពិតមែន ប៉ុន្តែលើកនេះ ដេត ស្រីនាឌ នឹងត្រូវតំណាងកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Planet International 2024 នាខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុននេះ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតតែម្ដង។

ចំពោះម្ចាស់មកុដ Miss Planet Cambodia 2024 នេះដែរ នឹងទទួលបានប្រាក់រង្វាន់ ២៥ លានរៀល ព្រមទាំងតំណាងឲ្យកម្ពុជាចូលរួមក្នុងកម្មវិធី Miss Planet International 2024 ជាមួយគ្នានេះ ក៏សង្ឃឹមថា ដេត ស្រីនាឌ បន្ទាប់ពីការឈ្នះមកុដនេះហើយ នឹងទទួលបានលទ្ធផលល្អនៅលើឆាកអន្តរជាតិបន្តទៀត៕

 

អត្ថបទដែលជាប់ទាក់ទង