អ៊ិន លក្ខិណា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីឈុតតំណាងជាតិលើឆាក Miss Cosmo 2024

ដូចដែលមហាជនបានដឹងហើយថាកញ្ញា អ៊ិន លក្ខិណា ត្រូវបានជ្រើសរើសជា MISS COSMO CAMBODIA 2024 ជាផ្លូវការតាមរយៈសេចក្ដីប្រកាសរបស់ផេកហ្វេសប៊ុកផ្លូវការរបស់ Miss COSMO Cambodia 2024 ហើយនាងក៏បានចេញដំណើរទៅប្រកួតនៅលើឆាកអន្តរជាតិ ឯប្រទេសវៀតណាមកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។

យ៉ាងណាមិញកាលយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ អ៊ិន លក្ខិណា ហាក់ទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យបវរកញ្ញា ទាំងក្នុងស្រុក និងក្រៅស្រុក បន្ទាប់ពីការដើរបង្ហាញខ្លួនរបស់ អ៊ិន លក្ខិណា ក្នុងវគ្គប្រកួតឈុតតំណាងជាតិ ដោយបានឃើញរូបរបស់ អ៊ិន លក្ខិណា ក្នុងឈុតតំណាងជាតិមាននៅលើ Poste បោះឆ្នោតជាច្រើនពីអ្នកគាំទ្រអន្តរជាតិ ។

សូមរំឭកថា អ៊ិន លក្ខិណា គឺជាបវរកញ្ញាមួយរូបដែលបានឆ្លងកាត់ព្យុះភ្លៀងជាច្រើនក្នុងវិស័យនេះ ខណៈនាងបានប្រឡូកចូលក្នុងវិស័យនេះជាច្រើនឆ្នាំដែរមកហើយ ទន្ទឹមគ្នានេះ អ៊ិន លក្ខិណា ក៏បានចាប់ផ្តើមអាជីពជាអ្នកហែលទឹក តាំងពីនាងមានអាយុ១៤ឆ្នាំផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង