Fan Fan បារម្ភមួយរយៈនេះ ថុល សុភិទិ ស្ងាត់ខ្លាំងមិនឃើញចេញបទថ្មី ការពិតលោកសំងំធ្វើរឿងមួយនេះសោះ !

នៅមួយរយៈចុងក្រោយនេះគេសង្កេតឃើញថាតារាចម្រៀងសំឡេងផ្អែមជ្រកក្នុងទ្រនំហង្សមាស លោក ថុល សុភិទិ ហាត់ស្ងប់ស្ងាត់ខ្លាំងពីសិល្បៈ ដោយពុំសូវដែលបានឃើញលោកចេញបទចម្រៀងថ្មី ឬឡើងឆាកក្នុងកម្មវិធីប្រគុំតន្ត្រីតូចធំនោះទេ ខណៈតារាចម្រៀងប្រុស ៣ រូបទៀតដែលគេហៅ Top 4 បានឡើងឆាកប្រគុំតន្ត្រីស្ទើរតែរាល់សប្ដាហ៍ ។

ទន្ទឹមគ្នានេះ អ្នកជំនួញអនឡាញល្បីឈ្មោះ ឡុង ម៉ានីន ដែលជាគូស្នេហ៍របស់តារាចម្រៀង ថុល សុភិទិ ក៏បានចេញមកបង្ហោះសារមួយទៅអ្នកគាំទ្រ សុភិទិ ដោយរៀបរាប់ថា «មួយរយៈនេះគាត់ស្ងាត់ដោយសារតៀមជាមួយការងារមួយថ្មីធានាថាពិសេស មិនឱ្យបងប្អូនខកបំណងជាមួយការគាំទ្រគាត់ឡើយ ចុងខែតុលានេះដឹងហើយ»។

ងាកមកសាមីខ្លួនវិញលោក ថុល សុភិទិ ក៏បានបង្ហោះសារកាលពីយប់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ ដោយបង្ហើបឱ្យដឹងថា លោកនឹងត្រឡប់មកវិញនៅពេលឆាប់ៗនេះ ព្រមទាំងបញ្ជាក់ថា «បន្តិចទៀតនឹងមាន អ្វីដែលថ្មី សម្រាប់បងប្អូនទាំងអស់គ្នា » ដែលធ្វើឱ្យអ្នកគាំទ្របានឃើញពិតជារំភើប និងរង់ចាំឱ្យដល់ថ្ងៃ idol ចេញបទចម្រៀងថ្មីយ៉ាងអន្ទះសាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង