កុយ អេនណា ចំណាយពេលវេលាប្រមាណ ៧ម៉ោង ដើម្បីតុបតែងជា «ព្រះម៉ែធម្មជាតិ»

នៅថ្មីៗនេះបវរកញ្ញាលំដាប់រងទី១ក្នុងកម្មវិធី Miss Grand Cambodia 2023 កញ្ញា កុយ អេនណា បានទាក់ទាញចំណាប់អារម្មណ៍ពីមហាជនជាថ្មីម្ដងទៀត បន្ទាប់ពីតារាស្រីរូបនេះបានតុងតែងខ្លួនជា «ព្រះម៉ែធម្មជាតិ» ដែលមានការផ្ដួចផ្ដើមពីលោក តាំង គីមសួរ និងអ្នកគ្រូ រាជី ព្រមទាំងមានវត្តមានរបស់លោក វ៉ាត វ៉ាន់ បានជួយក្នុងការ Makeup ដែលត្រូវចំណាយពេលវេលារហូតដល់ទៅ៧ម៉ោង ទម្រាំតុបតែង កុយ អេនណា ពីមនុស្សធម្មតាទៅជា «ព្រះម៉ែធម្មជាតិ» ។

ជុំវិញការចំណាយពេលវេលាជាច្រើនម៉ោងដើម្បីរំលេចខ្លួនក្នុងរូបភាពជា «ព្រះម៉ែធម្មជាតិ» នេះ កុយ អេនណា បានបញ្ជាក់ពីអត្ថន័យនៃឈុតមួយនេះ គឺចង់ផ្ដោតទៅលើស្រ្តីជាមាតានៃពិភពលោក ឬឯកស្ត្រី ស្ថិតក្នុងការតុបតែបែបនេះ គឺជាមាតានៃធម្មជាតិ វីឯរូបភាពនៃការទ្រផែនដី អមទៅដោយធម្មជាតិពណ៌បៃតង គឺចង់បង្ហាញពីទឹកមុខក្រៀមក្រំការឈឺចាប់សោកសង្រេង ដែលមនុស្សមួយចំនួនតែងតែមានភាពលោភលន់ ព្យាយាមប្រើគ្រប់វិធីដើម្បីបំផ្លាញធម្មជាតិដែលជាខ្យល់ដង្ហើមរបស់ផែនដី។

ជាមួយគ្នានេះ កញ្ញា កុយ អេនណា ក៏បានសុំការអភ័យទោសពីសំណាក់មហាជន និងអ្នកគាំទ្ររបស់នាងផងដែរ ប្រសិនបើអ្វីដែលនាងធ្វើនេះមានត្រង់ចំណុចណាមួយដែលយល់ថាមិនសមរម្យនោះ៕

អត្ថបទដែលជាប់ទាក់ទង