តស់បបួលមិត្តភក្ដិមក ! ចំណាយម្នាក់ ១ម៉ឺនរៀលចូលទស្សនាការសម្ដែងរឿង «ព្រះបាទជ័យវរ្ម័នទី៧
នៅថ្មីៗនេះបើយោងតាមរយៈការបង្ហោះសារនៅលើផេកផ្លូវការរបស់នាដការី ព្រះកាយ ច័ន្ទ បានឱ្យដឹងថានៅថ្ងៃទី ២៨ និង ២៩ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះនឹងមានការសម្ដែងមហោស្រពសិល្បៈបុរាណខ្មែររឿង «ព្រះបាទជ័យវរ្ម័នទី៧» ដែលមានទីតាំងនៅសាលមហោស្រព កោះពេជ្រ ដោយមានការសម្ដែងជូន ២ដងក្នុង ១ថ្ងៃគឺនៅវេលាម៉ោង៣រសៀល និងម៉ោង ៦ ល្ងាច ។
ដោយឡែកសម្រាប់សំបុត្រចូលទស្សនាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១ ម៉ឺនរៀល ដល់ ១០ ម៉ឺនរៀល និងអាចរកទិញដោយផ្ទាល់នៅខាងមុខសាលមហោស្រពកោះពេជ្រចាប់ពីម៉ោង ១០:៣០ ព្រឹក ដល់ម៉ោង ៧យប់ឬតាមរយៈកម្មវិធី LIVE. By Wonderpass ។
ខណៈនៅថ្ងៃទី២៧ ខែកញ្ញា នេះ នាដការី ព្រះកាយ ច័ន្ទ បានបង្ហោះសារជាបន្តទៀត ព្រោះថាថ្ងៃនៃកម្មវិធីបង្ហាញផ្ទាំងទស្សនីយភាពរឿង «ព្រះបាទជ័យវរ្ម័នទី៧»កាន់តែជិតមកដល់ ប៉ុន្តែហាក់ពុំសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន និងបុគ្គលល្បីៗប៉ុន្មាននោះទេ ។
ដូច្នេះសូមបងប្អូនកុំភ្លេចទៅទិញសំបុត្រចូលរួមទស្សនា ការបង្ហាញផ្ទាំងទស្សនីយភាពរឿង «ព្រះបាទជ័យវរ្ម័នទី៧» ទាំងអស់គ្នាឱ្យបានច្រើនកុះករ ដើម្បីចូលរួមជាចំណែកក្នុងការជួយថែរក្សា និងលើកស្ទួយសិល្បៈបុរាណរបស់ដូនតាខ្មែរកុំឱ្យបាត់បង់៕