Miss Grand Thailand បានផ្ដល់បទសម្ភាសន៍ទាំងទឹកភ្នែកបែបនេះ ក្រោយទៅដល់ប្រទេសថៃ ខណៈ អ្នកនាង អ៊ឹម សុគន្ធា នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ
បើយោងតាមប្រភពព៍ត៌មានបានឱ្យដឹងថា Miss Grand Thailand Lin Malin បន្ទាប់ពីទៅដល់ប្រទេសថៃបានផ្តល់បទសសម្ភាសន៍ទាំងទឹកភ្នែកដោយរៀបរាប់ថា ៖
«គ្រប់គ្នាសោកស្ដាយណាស់ អាហារដែលដាក់នៅលើទូក មានពងមាន់មានដង្កូវនៅខាងក្នុងទៀត គ្មានអ្នកណាអាចញ៉ាំបានទេ ដូច្នេះពួកយើងមានតែសណ្តែកដី និងទឹកសុទ្ធ។ គ្រប់គ្នាសោកស្ដាយខ្លាំងណាស់ ហើយដោយសារតែមានពេលត្រឹមតែ ១ម៉ោងប៉ុណ្ណោះ ឡើងចុះ គ្រប់គ្នាក៏ចេញទៅ ប៉ុន្តែពេលមានរឿងកើតឡើង វាពិតមិនអាចទទួលយកបានមែន។ទូកធ្វើពីឈើនោះ មិនដឹងថាអាចទប់ទម្ងន់បានប៉ុន្មានទេ ផ្លូវដើរចុះពីទូកអាចធ្វើឲ្យមានគ្រោះថ្នាក់ណាស់ ខ្ញុំសូមជំរាបដល់ Auaynangam និងផ្តល់កម្លាំងចិត្តដល់បេក្ខភាពទាំងអស់ក្នុងការប្រកួត និងថែរក្សាខ្លួន»។
យ៉ាងណាមិញជុំវិញបញ្ហានេះក៏សង្កេតឃើញថាភាគីខាងកម្ពុជាបានបង្ហាញរូបថតនៅលើ ទូកដែលក្រុមការងារកម្ពុជាបានរៀបចំជូនបេក្ខភាព Miss Grand ទាំងអស់រួចរាល់ និងស្អាតល្អហើយ ប៉ុន្តែបែរជាភាគីខាងសុំផ្លាស់ប្តូរទៅទូកមួយទៀតភ្លាមៗដែលជាទូកធម្មតា ហេតុផលមួយនេះហើយដែលធ្វើឲ្យមានការផ្ទុះនូវរឿងចម្រូងចម្រាសនេះឡើង។
ជាមួយគ្នានេះ អ្នកនាង អ៊ឹម សុគន្ធា ក៏បានបង្ហើបថាអ្នកស្រីនឹងមានសន្និសីទកាសែត ឆាប់ៗនេះ ដើម្បីបង្ហាញ និងបកស្រាយឱ្យបានច្បាស់ពីរឿងរ៉ាវទាំងអស់ កុំឲ្យមានការយល់ច្រឡំមកកាន់កម្ពុជា ព្រោះរឿងគឺមានការប៉ះពាល់ដល់ភាគីកម្ពុជា ក៏ដូចជាមុខមាត់ប្រទេសទាំងមូល បន្ថែមពីនោះ អ្នកនាង អ៊ឹម សុគន្ធា នឹងរៀបចំព្រឹត្តិការណ៍ពិសេសដ៏ធំមួយដែលមានតារាល្បីៗប្រចាំប្រទេសកម្ពុជាមកចូលរួម ជាពិសេសជាមួយ Queen Bee៕