បរវកញ្ញា៣រូបនេះបញ្ជាក់ច្បាស់ៗថា ខ្លួនពុំមែនជាអ្នកទៅប្រកួតនៅ MGI ជំនួយ ប៊ី សុធារី នោះទេ
បន្ទាប់ពីមានរឿងចម្រោងចម្រាសគ្នារវាងប្រទេសកម្ពុជា និងភាគីខាងថៃជុំវិញការរៀបចំកម្មវិធី MGI នៅលើទឹកដីកម្ពុជាហើយនោះ បេក្ខភាពដែលត្រូវដំណាងឱ្យកម្ពុជាគឺកញ្ញា ប៊ី សុធារី នឹងមិនបន្តដំណើរទៅប្រកួតនៅលើឆាក MGI នៅប្រទេសថៃនោះទេ ។
យ៉ាងមិញនៅថ្មីៗស្រាប់មានលេចឮនូវដំណឹងមួយថា នឹងមានបេក្ខភាពថ្មីមួយរូបដែលនឹងធ្វើដំណើរទៅប្រកួតនៅលើឆាក MGI នៅប្រទេសថៃជំនួយកញ្ញា ប៊ី សុធារី ដោយនឹងទទួលបានលុយចំនួន 5000$ សម្រាប់ការសម្រេចចិត្តទៅប្រកួតនៅ MGI តាមរយៈដំណឹងមួយនេះដែរបានធ្វើឱ្យប្រជាជនកម្ពុជានាំគ្នាខឹងសម្បាជាខ្លាំងចំពោះបេក្ខភាពម្នាក់នោះ បើទោះបីជាមិនទាន់បានស្គាល់ពីអត្តសញ្ញាណច្បាស់លាស់ក៏ដោយ ។
ជាមួយគ្នានេះក៏មានបរវកញ្ញា ៣រូបបានចេញមកបញ្ជាក់ពីភាពស្អាតស្អំ ដែលខ្លួនពុំមែនជាបេក្ខភាពដែលត្រូវទៅប្រកួតនៅ MGI ជំនួយ ប៊ី សុធារី ទេ
ដោយក្នុងនោះមានកញ្ញា koy anna កញ្ញា ម៉ាច ដាវី និងកញ្ញា ម៉ន សុវណ្ណរត្តនា ក្នុងនោះកញ្ញា ម៉ាច ដាវី បានរៀបរាប់ថា «នាងខ្ញុំមានភាពជាមនុស្ស ដែលមានបេះដូងជាខ្មែរមួយរយភាគរយ គិតអ្វីហៅខ្ញុំទៅតំណាងកម្មវិធីមួយនោះជំនួសប្អូន Bee ?
សុំទោសផងចា៎ ទោះមួយជីវិតនេះមិនបានគ្រងមកុដ មិនអាចទៅប្រកួតនៅឆាកអន្តរជាតិបាន ក៏នាងខ្ញុំមិនក្បត់ជាតិ លេងផ្លូវកាត់ ធ្វើរឿងដែលប្រជាជនស្អប់ខ្ពើមបែបនេះដែរ In Cambodia No Cooking show anymore Bye » វីឯ អុយ អែនណា និង ម៉ន សុវណ្ណរត្តនា វិញបានរៀបរាប់ខ្លួនមិនបានទៅជំនួស ប៊ី សុធារី ក្នុងការប្រកួតនៅ MGI នោះទេ ៕