មកដឹងពីមូលហេតុដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី ស្ងប់ស្ងាត់មិនចេញមុខនិយាយពាក់ព័ន្ធនឹងបញ្ហា MGI
បន្ទាប់ពីមានរឿងចម្រោងចម្រាសគ្នារវាងប្រទេសថៃ និងភាគីខាងកម្ពុជាហើយនោះ ស្រាប់តែនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នេះអ្នកនាង អ៊ឹម សុគ្ធនា បានរៀបចំសន្និសីទសារព៍ត៌មាន មួយយ៉ាងធំស្ដីពីបញ្ហា MGI ដោយមានការចូលរួមពីតារាល្បីៗនៅកម្ពុជា និងជាពិសេសកញ្ញា ប៊ី សុធារី ព្រមទាំងមានការចូលរួមពីស្ថាប័នព័ត៌មានធំៗក្នុងស្រុកជាច្រើនផងដែរ ។
ទន្ទឹមគ្នានេះដែរគេក៏បានឃើញវត្តមានរបស់កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទៅចូលនិងបានផ្ដល់បទសម្ភាសន៍មួយផងដែរ ដែលឆ្លើយតបនូវរាល់សំណួររបស់មហាជនដែលមានចម្ងល់ថាហេតុអ្វីបានជានាងហាត់ស្ងប់ស្ងាត់ខ្លាំងនៅលើបណ្ដាញសង្គម និងមិនឃើញចេញមុខមកនិយាយអ្វីទាល់តែសោះពាក់ព័ន្ធនឹងបញ្ហា MGI នៅលើទឹកដីកម្ពុជា ។
ជុំវិញចម្ងល់ជាច្រើនរបស់មហាជនរយៈពេលប្រមាណ២ថ្ងៃកន្លងមកនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមុខមកឆ្លើយតបទៅកាន់បងប្អូនអ្នកគាំទ្រវិញហើយ ដោយនាងបានរៀបថា « ខ្លួនមិនបានស្ងប់ស្ងាត់នោះទេ ខ្លួនគឺបានធ្វើការផ្សេងៗជាច្រើនជាមួយនឹង MGC team តាំងពីពេលចាប់ផ្ដើមរហូតមកដល់ពេលនេះ គ្រាន់តែខ្លួនមិនបានបង្ហាញនៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ ហើយនាងក៏មិនអាចចេះនិយាយអ្វីឬបង្ហោះអ្វីនៅលើបណ្ដាញសង្គមបានតាមតែចិត្តនោះទេ ពោលគឺត្រូវធ្វើការបែប professional ដោយការចេញធ្វើសិន្និសិទ្ធការសែត រីឯពាក្យស្លោកដែលនាងធ្លាប់បាននិយាយថា “នឹងយកសម្លេងរបស់ខ្លួនឯង ទៅធ្វើឲ្យបានល្អបំផុតដើម្បីប្រទេសកម្ពុជា” នោះគឺជាអ្វីដែល វត្តី មិនដែលបានធ្វើឱ្យប្រទេសកម្ពុជាអាប់ឈ្មោះ ដោយសារតែខ្លួនសូម្បីតែម្ដងណាឡើយ ពោលគឺនាងបានយកឈ្មោះប្រទេសកម្ពុជាទៅនិយាយនៅលើឆាកអន្តរជាតិ និងបានបង្ហាញពីការស្លៀកសម្លៀកបំពាក់របស់ខ្មែរជាដើមផងដែរ ។
បន្ថែមពីនោះ វត្តី បានឱ្យដឹងថាមូលហេតុដែលនាងជ្រើសរើសមិនធ្វើការឡាយឬនិយាយពាក់ព័ន្ធនឹងរឿង MGI នៅលើទឹកដីកម្ពុជា ពីព្រោះថាការឡាយមិនស្មើនឹងការបង្ហាញភស្តុតាងជាក់ស្តែង តាមរយៈសិន្និសិទ្ធសារព៍ត័មាននោះទេ ៕