ជាថ្មីម្ដងទៀត ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកទី ៤ ក្នុងកម្មវិធី Miss Planet International 2024 ខាងមុននេះ

ពិតណាស់នាពេលបច្ចុប្បន្ននេះ វិស័យបវរកញ្ញាកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងតាមបណ្ដាលប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជាផងដែរ ខណៈកម្មវិធីប្រកួតសម្រស់ Miss Planet International ដែលជាកម្មវិធីបង្កើតឡើងដោយកូនខ្មែរនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យបរវកញ្ញានៅកម្ពុជា
ដោយការប្រកួតលើកទី៤នៃកម្មវិធី Miss Planet International 2024 នេះគឺកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ ។

ចំពោះកម្មវិធីប្រកួតសម្រស់ដែលបង្កើតឡើងដោយកូនខ្មែរ និងគ្រោងធ្វើឡើងនៅកម្ពុជានេះ នឹងមានបវរកញ្ញាជាង ៧០ ប្រទេសចូលរួមប្រកួតប្រជែង ហើយរាល់បេក្ខេភាពចូលរួមប្រកួតនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ រីឯថ្ងៃផ្ដាច់ព្រ័ត្រនៃកម្មវិធីនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុននេះ នៅឯសាលមហោលស្រពកោះពេជ្រ។

តាមរយៈកម្មវិធី Miss Planet International 2024 ដែលនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ ក៏ត្រូវបានអ្នកគាំទ្រកម្ពុជារំពឹងថា នឹងមានភាពល្អឥតខ្ចោះ ការបើកបង្ហាញពីភាពអស្ចារ្យរបស់ប្រទេសកម្ពុជាតាមរយៈកន្លែងកម្សាន្តនានាទៅកាន់ឆាកអន្តរជាតិឱ្យបានស្គាល់កាន់តែច្បាស់ ជាពិសេសនោះគឺវប្បធម៌នៃប្រទេសកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង