រំភើប ! បុរសសង្ហារ វេងហួរ សុំកញ្ញា រឿន ណាត រៀបការនៅលើទឹកដីប្រាសាទអង្គរវត្ត

ពិតណាស់កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០៤ ម្សិលមិញនេះ បុរសសង្ហារម្ចាស់ពាន Mister Friendship International 2023 លោក លាវ វេងហួរ បានលុតជង្គង់សុំ Miss universe Cambodia 2018 កញ្ញា រឿន ណាត រៀបការនៅលើទឹកដីប្រាសាទអង្គរវត្ត បន្ទាប់ពីទាក់ទងមើលចិត្តគ្នាបានមួយរយៈកន្លងមក ដែលជារូបភាពមួយពោពេញទៅដោយអត្ថន័យ និងបញ្ជាក់ពីក្ដីស្រលាញ់ពិតចំពោះគ្នា និងកាន់ដៃគ្នាបន្តដំណើររួមសុខរួមទុក្ខនៃជីវិតគូមួយនេះជាមួយគ្នាទៅមុខទៀត ខណៈកញ្ញា រឿន ណាត ក៏បានឆ្លើយយល់ព្រមផងដែរ ។

លោក លាវ វេងហួរ មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្របានឃើញហើយរំភើមនោះទេ ប៉ុន្តែលោកបានធ្វើឱ្យ រឿន ណាត រំភើបខ្លាំង និងទទួលបាននូវអារម្មណ៍ដែលមានក្ដីសុខបំផុត បន្ទាប់ពីមនុស្សដែលខ្លួនស្រលាញ់បានសុំនាងរៀបការ ក្នុងថ្ងៃខួបកំណើតរបស់គេថែមទៀត ។

ក្នុងនោះដែរលោក លាវ វេងហួរ ភ្ជាប់មកជាមួយ Caption យ៉ាងមានអត្ថន័យថា « ថ្ងៃកំណើតដ៏សែនពិសេស អរគុណអូនដែលបានចូលមកជីវិតបង ដែលបានធ្វើឱ្យជីវិតបងមានសម្រស់ និងមានន័យបងសន្យាថាបងនឹងការពារបេះដូងអូនអស់មួយជីវិត »៕

អត្ថបទដែលជាប់ទាក់ទង