មានក្ដីសុខណាស់ដែលបានរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់អបអរសាទរ ឡាយ ប៊ុនឡេង និង សាន់ ពុធ ដេបូរ៉ា

កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញគឺជាថ្ងៃនៃពិធីមង្គលការរបស់អ្នកផលិតមាតិកាវ័យក្មេងវ័យពីរូបគឺ ឡាយ ប៊ុនឡេង និង សាន់ ពុធ ដេបូរ៉ា ដែលរៀបចំធ្វើឡើងបែបគ្រីសស្ទៀននៅឯមាត់សមុទ្រ ដោយមានការចូលរួមពីសាច់ញាតិទាំងសងខាង និងមិត្តភក្កិអ្នកស្គាល់គ្នាតិចតួចប៉ុណ្ណោះ ព្រោះម្ចាស់កម្មវិធីដែលជាកូនកម្លោះ និងកូនក្រមុំបានឱ្យដឹងថា ពួកគេពុំទាន់មានសមត្ថភាពក្នុងការរៀបចំកម្មវិធីធំនោះទេ រីឯកន្លែងកម្មវិធីវិញក៏អាចទទួលចំនួនភ្ញៀវមានកំណត់ថែមទៀត ។

ជាមួយគ្នានោះពួកគេទាំងពីរបានបន្តឱ្យដឹងថា ពួកគេអាចនឹងមានរៀបចំកម្មវិធីធំមួយទៀតឬក៏ខួបអាពាហ៏ពិពាហ៍នៅភ្នំពេញ បន្ទាប់ពីមានកញ្ចប់ថវិកាដែលអាចធ្វើទៅបាន ហើយនឹងអញ្ជើញភ្ញៀវកិត្តិយសចូលរួមឱ្យបានឱ្យបានច្រើនកុះករផងដែរ ។

ពិតណាស់គូស្វាមីភរិយាថ្មីថ្មោងវ័យក្មេងពីររូបនេះ ពួកគេបានបើកបង្ហាញពីទំនាក់ទំនងស្នេហារបស់ពួកគេរយៈពេលប្រមាណ ៦ឆ្នាំហើយមកហើយ ខណៈពិធីមង្គលការមួយនេះ គឺជាអ្វីដែលកើតចេញពីក្ដីស្រមៃរបស់ពួកគេចង់ធ្វើវាឡើងតាំងពីក្នុងអំឡុងពេលទាក់ទងគ្នាប៉ុន្មានឆ្នាំមុនមកម្ល៉េះ ហើយលុយនៅក្នុងធនាគារមានត្រឹមតែ ៤ ដុល្លារប៉ុណ្ណោះ តែពេលនេះក្ដីស្រមៃពួកគេទាំងពីបានក្លាយជាការពិតហើយ ៕

អត្ថបទដែលជាប់ទាក់ទង