ភឹម ស្រីនោ ថាខ្លួនមានសិទ្ធិការពារប្រទេសជាតិពីពាក្យមិនពិត ដែលអាចបង្កឱ្យមានការយល់ច្រឡំ បន្ទាប់ពីប៉ះសំដីគ្នាជាមួយបវរកញ្ញាថៃរូបនេះ

នៅថ្មីៗនេះ ភឹម ស្រីនោ ម្ចាស់មកុដក្នុងកម្មវិធី Miss Grand Cambodia 2023 ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គម បន្ទាប់ពីបរវកញ្ញារូបនេះបានចេញមកបង្ហោះសារមួយយ៉ាងមានអត្ថន័យដោយបានអះអាងពីឆន្ទៈរបស់ខ្លួន និងបានរៀបរាប់ថា “ពាក្យថាបវរកញ្ញា មិនមែនត្រឹមតែតំណាងប្រទេសនៅក្នុងតែកម្មវិធីទេ ក្នុងនាមខ្ញុំជាបវរកញ្ញាតំណាងប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៣ ខ្ញុំមានសិទ្ធិចេញមកការពារប្រទេសរបស់ខ្ញុំ ខ្ញុំជាមនុស្សតែងតែនៅកណ្ដាលជានិច្ចខុសថាខុស ត្រូវថាត្រូវ កុំឱ្យតែនិយាយពាក្យមិនពិត ធ្វើឱ្យមានការយល់ច្រឡំមកកាន់ប្រទេសរបស់ខ្ញុំ”។

ចំពោះមូលហេតុដែល ភឹម ស្រីនោ ចេញមកបង្ហោះសារបែបនេះ គឺបន្ទាប់ពីទទួលបានដំណឹងថា អតីតបវរកញ្ញារបស់ប្រទេសថៃនាង Nam ដែលជា Miss Grand Thailand 2020 បានប្រកាសបបួល ភឹម ស្រីនោ វាយគ្នាមួយស្មើក្រោយអ្នកទាំង២ បានប៉ះពាក្យសម្ដីគ្នាខ្លាំងគួរសមដែរកាលពីពេលថ្មីៗកន្លងមកនេះ។

ខណៈ ភឹម ស្រីនោ ក៏បានបង្ហោះសារដែលឆ្លើយតបទៅកាន់បវរកញ្ញារបស់ប្រទេសថៃនាង Nam ម្ដងរួចមកហើយដែរ ដោយបាននិយាយថា “ប្រកែកមិនឈ្នះគេប្រែចង់មកវ៉ៃអូន” និងបានបន្ថែមទៀតថា ខ្លួនគ្រាន់តែចង់រស់នៅបែបសុខសន្ដិភាព បើចង់ឈ្លោះជាមួយខ្លួន ត្រូវយកហេតុផលមកនិយាយមក ៕

អត្ថបទដែលជាប់ទាក់ទង