លេចមុខស្រីស្អាត ភូ ផាត់ធីយ៉ា ទៅរាំក្បាលទូកនៅបាត់ដំបង

ពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប ក្នុងឱកាសបុណ្យចេញព្រះវស្សានៅខេត្តបាត់ដំបង ដែលធ្វើឡើងតាមស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងមានរយៈពេល ២ ថ្ងៃ គឺថ្ងៃ ១៦ និង ១៧ ខែតុលា ឆ្នាំ ២០២៤ ដោយមានការរៀបចំសណ្ដាប់ធ្នាប់បានយ៉ាងល្អ រីឯការប្រណាំងទូកវិញកាន់តែល្អមើលថែមទៀតតាមរយៈពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនេះក៏បានទាក់ទាញភ្ញៀវទេសចរពីគ្រប់ទិសទីទៅលេងកម្សាន្តយ៉ាងច្រើនកុះករផងដែរ ។

ក្នុងនោះដែរគេក៏បានឃើញវត្តមានរបស់កញ្ញា ភូ ផាត់ធីយ៉ា 4th Runner Up Miss Grand Cambodia 2024 គ្រងឈុតបែបប្រពៃណីខ្មែរយ៉ាងស្រស់សោភាចូលរួមក្នុងនាមជានារីរាំក្បាលទូក ដោយសម្រស់ដ៏ស្រស់ស្អាតរបស់នាងក៏បានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកចូលក្នុងពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប ហើយជាពិសេសនោះគឺកីឡាករចំណុះទូកតែម្ដង ។

បន្ថែមពីនោះកញ្ញា ភូ ផាត់ធីយ៉ា ក៏បានចេញរំលែកជាមួយវីដេអូ និងរូបភាពស្រស់ស្អាតជាច្រើនពីសកម្មភាពដែលបានចូលរួមនារីរាំក្បាលទូកនៅបាត់ដំបង ព្រមទាំងបានភ្ជាប់មកជាមួយ Caption ថា «សូមអនុមោទនា ពិធីបុណ្យចេញព្រះវស្សា និង ពិធី អ៊ុំទូកបណ្ដែតប្រទីត ខេត្តបាត់ដំបង» ៕

រូបភាព ៖Mony Photography

អត្ថបទដែលជាប់ទាក់ទង