លោក កៅ សីហា មានបញ្ហាដាច់សសៃឈា.មខួរក្បាល ត្រូវបញ្ចូលទៅសង្គ្រោះបន្ទាន់នៅវៀតណាម
នៅថ្ងៃត្រង់ទី២០ ខែតុលា ឆ្នាំ២០២៤ នៅមុននេះបន្តិចគណនី Facebook លោក Eam Sokha បានបង្ហោះសារចែករំលែកជាមួយដំណឹងដ៏គួរឱ្យបារម្ភមួយពីអ្នកផលិតករល្បីឈ្មោះលោក កៅ សីហា ដែលមានបញ្ហាកកឈាមខួរក្បាល ហើយបច្ចុប្បន្នកំពុងតែនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ពេទ្យរុស្សី ។
ក្នុងលោក Eam Sokha បានបង្ហោះសារដោយរៀបរាប់ថា« បងកៅ សីហាឥឡូវនេះ កំពុងតែ សង្គ្រោះបន្ទាន់ គាត់កកឈាមខួរក្បាល គាត់នៅពេទ្យ រុស្ស៊ី» យ៉ាងមិញបើយោងតាមរយៈការបង្ហោះសាររបស់អ្នកនាង ខាត់ សុឃីម បានឱ្យដឹងបន្ថែមថា «លោក កៅ សីហា ពេលនេះកំពុងតែស្ថានភាពធ្ងន់ ក្រុមគ្រួសារសំរេចបញ្ជូន បន្តទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ វៀតណាម បន្តិចទៀតនេះ គាត់ជាអ្នកនិពន្ធដឹកនាំសំដែង នៅផលិតកម្មហង្សមាស ដាច់សសៃឈាមខួរក្បាល»។
តាមរយៈដំណឹងមួយដែរ បានធ្វើឱ្យអ្នកក្នុងសិល្បៈ និងមហាជនជាច្រើនបានសម្ដែងនូវក្ដីព្រួយបារម្ភជាខ្លាំង ចំពោះលោក កៅ សីហា ដែលមានបញ្ហាសុខភាពមួយនេះ និងបានជូនឱ្យផលិតកររូបនេះឆាប់សះស្បើយ ព្រមទាំងមានសុខភាពល្អផងដែរ ៕