PeyPey Dy ស្នើសុំឱ្យបញ្ឈប់ការចែករំលែកព័ត៌មានថាលោក កៅ សីហា ប្រើថ្នាំសម្រក ព្រោះនេះមិនមែនជាការពិតទេ !

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញតារាសម្ដែង និងជាផលិតករលោក PeyPey Dyបានចេញមុខមកស្នើសុំរឿងមួយពីមហាជន ឱ្យបញ្ឈប់ការចែករំលែករូបភាពមិនល្អ និងព័ត៌មានពាក់ព័ន្ធមួយចំនួនរបស់លោក កៅ សីហា ក្រោយលេចពាក្យចចាមអារ៉ាមថា លោក កៅ សីហា បានប្រើប្រាស់ផលិតផលថ្នាំសម្រក ទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបែបនេះ ។

ក្នុងនោះ PeyPey Dy បានរៀបរាប់ថា « បង កៅសីហាមិនបានប្រើថ្នាំសម្រកដូចអ្វីដែលគេបានផុសទេ ហើយសុំចិត្តកុំបង្ហោះ ឬចែកចាយរូបភាពមិនស្អាតរបស់គាត់អី សូមឱ្យគាត់ទៅបានស្ងប់ផងចុះ» ។

ពិតណាស់ លោក កៅ សីហា បានទទួលមរណភាពកាលពីថ្ងៃទី ២០ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ដោយសារជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ ដែលដំណឹងនៃមរណភាពរបស់លោក កៅ សីហា នេះបានឱ្យមហាជននិងសិល្បករសិល្បការិជាច្រើនដែលធ្លាប់រួមការងារជាមួយគ្នា មានក្ដីរន្ធត់ចិត្តជាខ្លាំងក្រោយបាត់បង់ធនធានដ៏ឆ្នើមនៅក្នុងផលិតកម្មហង្សមាសរូបនេះ ៕

អត្ថបទដែលជាប់ទាក់ទង