អ្នកនាង អុឹម សុគន្ធា ហួសចិត្តអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជានៅចែករំលែកពី MGI មិនខ្មាសផ្ទះលេខ២ ខណៈគេ Block ស្ទើរមួយប្រទេស

នៅថ្មីៗនេះ អ្នកនាង អុឹម សុគន្ធា បានចេញមុខមកបង្ហោះសារនៅលើបណ្ដាញសង្គម ដោយបានសម្ដែងនូវការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញអ្នកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា នៅតែបន្តតាមដាន និងចែករំលែកពីកម្មវិធី MGI របស់ប្រទេសថៃ ទាំងដែលបានដឹងហើយថាស្ថាប័នមួយនេះ គេបាន Block អ្នកតាមដានកម្ពុជាស្ទើរមួយប្រទេស បន្ទាប់ពីមានបញ្ហាចម្រូងចម្រាសគ្នា និងផ្តាច់សិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ក្នុងនោះអ្នកនាង អុឹម សុគន្ធា បានរៀបរាប់ថា “កុំថាឡើយចូលមើលកម្មវិធីហ្នឹង សូម្បីតែអូសឃើញក៏រំលងចោលដែរ ហើយសុំមិនយល់អ្នកយកមកផុសស៊ែរពីកម្មវិធីគេបានអ្វីមកវិញ ខ្មាសផ្ទះលេខ ២ណាស់ គេ block មួយប្រទេសហើយ យើងនៅតាមកម្មវិធីគេមកផុសពេញហ្នឹងទៀត”។

ដោយឡែក រឿងដែលកាន់ហួសចិត្តថែមទៀតនោះ គឺមានគណនី Facebook មួយបានចូលទៅបញ្ចេញមតិឌឺដងទៅកាន់អ្នកនាង អុឹម សុគន្ធា ថា “កុំតូចចិត្តអីការស៊ែរការនិយាយ គឺបង្ហាញតែចំណុចអវិជ្ជមាន។ ចុះលោកស្រីគេវាយប្រហារ និងសើចចំអកយកលុយបោក និងពេលវេលា បើគិតទៅអស់រាប់សែនដុល្លារមិនទាំងហ៊ានប្ដឹងគេផង អត់យល់?” ។

ឆ្លើយតបការលើកឡើងនេះភ្លាមៗអ្នកនាង អុឹម សុគន្ធា បានបញ្ជាក់ថា “និយាយរឿងអវិជ្ជមាន ខ្លួនមិនថាទេ តែបើផុសកម្មវិធីគេប្រឡងហ្នឹងបានអ្វីមកវិញ និងចោទសួរទៀតថា បើហ៊ានថា គេបោកអ្នកនាងរាប់សែនដុល្លារ តើការដែលមិនធ្វើអ្វីគេ នឹងយ៉ាងម្ដេចវិញ?។

អ្នកនាងបន្តទៀតថា “ការប្ដឹងមិនមែនជាការងាយស្រួលដូចការគិតរបស់លោកទេ បញ្ហានេះបើដោះមិនស្រួល នឹងមានបញ្ហាធំរវាងប្រទេសនិងប្រទេសហើយ ប្ដឹងម្ដងៗអស់លុយរាប់ម៉ឺនដុល្លារចំណាយពេលវេលាច្រើនណាស់”។ អ្នកនាង បានបញ្ជាក់បន្ថែមទៀតថា សម្រាប់រឿងលុយ នាងសុខចិត្តបោះចោល អ្នកនាងមិនល្ងង់ទេ តែកុំឲ្យជាប់កម្មពារគ្នាទៀត អ្នកចង់បានរបស់គេមិនគឺចម្រើនទេ” ៕

 

អត្ថបទដែលជាប់ទាក់ទង