លោក អៀម សុខា នៅតែធ្វើចិត្តមិនទាន់បាននិងមិនអស់អាល័យ ព្រោះត្រូវធ្វើរឿងមួយនេះជាមួយលោក កៅ សីហា
លោក អៀម សុខា កាន់ស្រ្គិបរឿងដែលជាស្នាដៃនិពន្ធចុងក្រោយរបស់លោក កៅ សីហា មកដាក់នៅខាងមុខរូបថតលោក កៅ សីហា ដោយនិយាយទាំងមិនទាន់អស់អាល័យ និងមានការសោកស្ដាយជាខ្លាំង ចំពោះមរណភាពរបស់លោក កៅ សីហា ខណៈសាច់រឿងដែលជាស្នាដៃនិពន្ធមួយនេះ នៅខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវចេញថតហើយ ប៉ុន្តែអ្នកនិពន្ធបានលាចាកលោកនេះបាត់ទៅហើយ ។
លោក អៀម សុខា បានរៀបរាប់នៅក្នុងវីដេអូថា ស្រ្គិបដែលនៅក្នុងដៃរបស់លោកនេះ គឺជាសាច់រឿងដែលលោកត្រូវត្រៀមថត វាជាស្នាដៃនិពន្ធចុងក្រោយរបស់លោក កៅ សីហា ខណៈនៅសល់ពេលប្រមាណជាមួយសប្ដាហ៍ទៀតត្រូវចាប់ផ្ដើមថតហើយ តែអ្នកនិពន្ធបានទទួលមរណភាពទៅហើយ ។ លោក អៀម សុខា ក៏បានបន្តទៀតថា លោកពិតជាសោកស្ដាយខ្លាំងណាស់ ដែលមិនថតរឿងក្រោមការដឹកនាំរបស់លោក កៅ សីហា ។
ភ្ជាប់មកជាមួយវីដេអូនេះដែរ ក៏មាន Caption ដែលជាពាក្យក្នុងចិត្ត និងអារម្មណ៍សោកស្ដាយមិនទាន់អស់អាល័យរបស់លក អៀម សុខា ជាមួយ កៅ សីហា ដោយសំណេរនោះមានខ្លឹមសារថា «ខ្វះតែ៥ថ្ងៃទៀតប្អូនចេញ ថតរឿងថ្មីបងដឹកនាំហើយ ប្អូនបដិសេធមិនព្រមថត បងបង្ខំឱ្យខ្ញុំថត ឥឡូវខ្ញុំព្រមថត បែរជាបងទៅចោលប្អូនទៅវិញ »៕