លេចវត្តមានអ្នកនាង ដេត ម៉ាលីណា ក្នុងបទ «បណ្ដាសា» របស់ កេសរ

មហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបានឃើញវត្តមានអ្នកនាង ដេត ម៉ាលីណា តុបតែងខ្លួនសម្ដែងឱ្យសមជាមួយនឹងអត្ថន័យ នៅក្នុងបទចម្រៀង«បណ្ដាសា» របស់ កេសរ និងបានបង្ហោះសំណេរយ៉ាងមានអត្ថន័យថា «បញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារ បញ្ឈប់ការគំរាមកំហែង និងការបង្ខិតបង្ខំផ្ដួលបណ្ដាសា ដែលបានបង្កើតដោយសម្ដីតិះដៀលដោយអ្នកដទៃ ដើម្បីគៀបសង្កត់សិទ្ធិសេរីភាពរបស់អ្នក ។ ខ្ញុំ ដេត ម៉ាលីណា ជឿថា “មិនគួរនរណាម្នាក់ត្រូវរស់នៅជីវិត ជាមួយការស៊ូទ្រាំវេទនា ឱ្យគេធ្វើបាបទាំងឈឺចាប់នោះទេ”សូមផ្ញើកំលាំងចិត្តជូនអ្នកទាំងអស់គ្នា ងើបឈរឡើង! ងើបមកតតាំង ក្រោកឈរជំនះឱ្យក្តីសុខខ្លួនឯង ដើម្បីជីវិតមួយដែលពោរពេញដោយសុខដុមរមនា» ។

ងាកមកម្ចាស់បទ «បណ្ដាសា»កញ្ញា កេសរ វិញក៏បានបង្ហោះសារដែលរៀបរាប់ខ្លះៗពីអត្ថន័យ នៃបទចម្រៀងរបស់ខ្លួនផងដែរ ដោយនាងបានរៀបរាប់ថា «បទចម្រៀង “បណ្តាសា CURSE” ជាបទមួយដែលខ្ញុំសរសេរចេញពីរឿង និងអារម្មណ៍មនុស្សស្រីដែលត្រូវបានគេបៀតបៀនធ្វើបាបប្រើអំពើហឹង្សាដាក់លើនាង គៀបសង្កត់សិទ្ធិសេរីភាព គំរាមកំហែងស្រែកបង្ខំដោយកម្លាំង ជាន់ឈ្លីដោយសម្ដី និងការមើលងាយ(អ្នកមិនដែលជួប នៅតែមិនយល់)ហើយចុងក្រោយពេលនាងចាប់ផ្តើមងើបឈរនិយាយ គ្រប់គ្នាទម្លាក់កំហុសមកលើនាងតែម្នាក់គត់! ហើយឆ្លើយថានេះហើយជាវាសនា “កើតមកជាកូនស្រី” ធ្វើម៉េចឈ្នះគេ ទ្រាំទៅ » ។

សូមរំឭកផងដែរថា កាលពីអំឡុងប៉ុន្មានខែមុន នៅលើ Story របស់អ្នកនាង ដេត ម៉ាលីណា និងគណនី Tiktok របស់ កេសរ បានបង្ហោះពីសកម្មភាពនៃការថតក្នុងបទ
«បណ្ដាសា» នេះ ហើយ កេសរ ក៏បានភ្ជាប់មកជាមួយ Caption ថា ឆាប់ៗនេះជាមួយបងស្រី ម៉ាលីណា ស្ត្រីដែលរឹងមាំបំផុតដែលខ្ញុំស្គាល់ និងគោរព ៕

អត្ថបទដែលជាប់ទាក់ទង