បទ «អូសវ៉ាលី» របស់ សាន់ ថានៈ កំពុងទទួលបានការគាំទ្រខ្លាំង ខណៈអ្នកគាំទ្រពេញចិត្តស្ដូកចំពោះអត្ថន័យក្នុងបទចម្រៀងនេះ

នៅថ្មីៗនេះបទ «អូសវ៉ាលី» ដែលច្រៀងដោយលោក សាន់ ថានៈ កំពុងតែទទួលបានការស្ដាប់និងគាំទ្រច្រើនពីសំណាក់មហាជននៅលើបណ្ដាញសង្គម ជាពិសេសនៅលើបណ្ដាញសង្គម Tiktok ដោយមានការលើកឡើងនិងសរសើរជាច្រើនទៅកាន់លោក សាន់ ថានៈ ចំពោះបទចម្រៀងមួយបទនេះ ដែលមានអត្ថន័យល្អចាក់ចោតអារម្មណ៍អ្នកស្ដាប់ ហើយកាន់ជាពិសេសទៀតសម្រាប់បងប្អូនដែលធ្វើការនៅចំណាកសុក្រក្រៅប្រទេស ខណៈរឿងរ៉ាវជីវិតគឺពិតជាស្រដៀងទៅនឹងអត្ថន័យនៅក្នុងបទចម្រៀងមួយបទនេះខ្លាំងណាស់ ។

ទន្ទឹមគ្នានេះលោក សាន់ ថានៈ ក៏ទើបតែឈ្នះជ័យលាភីលេខមួយក្នុងការប្រកួតនៃកម្មវិធី SentBe Idol ក្នុងរដូវកាលទី១ ផងដែរ ។

សូមរំឭកថាលោក សាន់ ថានៈ គឺជាអ្នកខេត្តបាត់ដំបង ហើយរូបគេធ្លាប់ជាអតីតបេក្ខជនចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធីចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី២ ក្នុងវគ្គ Judge Audition សប្ដាហ៍ទី ២ លើកយកបទ «គេមានបងក្រ » មកបកស្រាយ ដោយសមត្ថភាពសំឡេងមានពីរោះពីកំណើត សាន់ ថានៈ ក៏អាចមានឱកាសបន្តដំណើរទៅប្រកួតក្នុងវគ្គបន្តទៀតបាន ប៉ុន្តែគេមិនទទួលបានជោគជ័យនៅក្នុងកម្មវិធីមួយនេះទេ ៕

អត្ថបទដែលជាប់ទាក់ទង