ខ្លឹម ស្រីគា ថាខ្លួនមានឈា.មជ័រជាខ្មែរ ដាច់ខានមិនពាក់ព័ន្ធនឹងរឿងទិញសិទ្ធិ MG 2025 ទេ

នៅថ្មីៗនេះអតីតបវរកញ្ញា Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា បានចេញមុខបញ្ជាក់ថា នាងមិនពាក់ព័ន្ធនឹងការទិញសិទ្ធិ Miss Grand 2025 នោះទេ ក្រោយលោក អ៊ិន សុភិន បាននិយាយឈ្មោះរបស់នាងនៅក្នុងឡាយ ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងធ្វើឱ្យ ខ្លឹម ស្រីគា មានបញ្ហាទាំងដែលនាងមិនបានដឹងរឿងអ្វីសោះ ។

កញ្ញា ខ្លឹម ស្រីគា បានបញ្ជាក់ខ្លឹមសារជាមួយការប្រកាសឆន្ទៈថា នាងសុំមិនពាក់ព័ន្ធរឿងលោក អ៊ិន សុភិន និយាយរឿង MGC ខណៈនាងឮហើយក៏ហួសចិត្ត ក្រោយយកឈ្មោះនាងទៅចូលពាក់ព័ន្ធឲ្យគេជេរនាងទាំងមិនបានដឹងឮអ្វីសូម្បីបន្តិច។

អតីតបវរកញ្ញា Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា បាននិយាយទៀតថា «ពូលេង តែខ្ញុំមិន បានលេងជាមួយ ខ្ញុំមានឈាមជ័រខ្មែរ ក៏មិនថោកទាបឲ្យគេដៀលម្តងហើយមិនចេះចាំ សូម្បីតែឈ្មោះ MGC ក៏ខ្ញុំឈប់ប្រើតាំងពីពេលមានរឿង បើខ្ញុំនៅគាំទ្រឆ្កែសុទ្ធ»។

យ៉ាងណាមិញអ្នកស្រី អ៊ឹម សុគន្ធា អតីតអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia 2024 ក៏បានប្រកាសប្ដេជ្ញា និងអះអាងថា អ្នកនាងនឹងធ្វើគ្រប់យ៉ាង ដើម្បីបិទ Miss Grand មិនឱ្យមាននៅកម្ពុជានាឆ្នាំក្រោយៗបន្តទៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង