សុខៗលោក តាន់ គឹមសួរ ស្រាប់តែលាន់មាត់ថាចង់ចិញ្ចឹមព្រាបក្រោយ មាន សូនីតា បង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ
កាលពីពេលថ្មីៗកន្លងទៅនេះរាជនីក្រមា និងជាតារាសម្ដែងកញ្ញា មាន សូនីតា បានតុបតែងខ្លួនក្នុងឈុតជាបក្សី និងបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹក ព្រមទាំងបានភ្ជាប់មកជាមួយ Caption ដែលរៀបរាប់យ៉ាងមានអត្ថន័យថា «ខ្ញុំចង់ក្លាយជាបក្សីមួយ នេះមានន័យថា សេរីភាព និង ឯករាជ្យ មិនចាំបាច់អ្នកណាមកប្រាប់ពួកគេត្រូវធ្វើអ្វី ត្រូវហោះដោយរបៀបណា ឬសូម្បីតែទៅណានោះទេ» ។
តាមរយៈរូបភាពក្នុង Concept ជាបក្សីរបស់ មាន សូនីតា នេះដែរ បានទាក់ទាញចំណាប់អារម្មណ៍ជាច្រើនពីសំណាក់មហាជនអ្នកគាំទ្រ ដោយពួកគេបានសរសើរពីសម្រស់ដ៏ស្រស់ស្អាតក្នុងការតុបតែងខ្លួនប្លែករបស់ មាន សូនីតា ហើយខ្លះទៀតថែមទាំងចង់ក្លាយទៅជាបក្សីផងដែរ ខណៈមានមតិមហាជនមួយចំនួនទៀតបានយល់ឃើញថា នេះជាសញ្ញាសុខសន្ដិភាព ។
ងាកមកលោក តាន់ គឹមសួរ ដែលគេស្គាល់ថាជាអ្នកស្រលាញ់និងថែរក្សាព្រៃឈើ លោកក៏បានចែករំលែករូបភាពរបស់រាជនីក្រមា មាស សូនីតា និងបានលាន់មាត់ថា « វ៉ាវ ស្រាប់តែចង់ចិញ្ចឹមព្រាប » តាមរយៈការចែករំលែករូបភាពនិង Caption របស់លោក តាន់ គឹមសួរ នេះដែរ ក៏មានមហាជនអ្នកនិយមលេងនៅលើបណ្ដាញសង្គមបានចូលទៅ Comment បែបលេងសើចជាមួយលោកដោយមានការលើកឡើងថា « បើព្រាបស្អាតអ៊ីចឹងខ្ញុំក៏ចង់ចិញ្ចឹមដែរបង , វីវរហើយបុរសម្នាក់ដោយហេតុនៅ single យូរពេកពេលនេះលោកបានចាប់អារម្មណ៍ទៅលើស្ដេចបក្សីញីមួយដែលមានសម្រស់ស្រស់សោភាគួរឱ្យបេត្តី » និងមានមតិជាច្រើនបានលើកឡើងថាលោក តាន់ គឹមសួរ ឥឡូវចេះកំប្លែងទៀត ៕