ខ្លោចចិត្ត! ពេលដឹងរឿងពិតតារា Tik Tuk ស្រីរូបនេះ

Soly ka ជាអ្នកលេងបណ្ដាញសង្គម Tiktok ម្នាក់ដែលមហាជនបានស្គាល់នាង តាមរយៈវីដេអូខ្លីៗរបស់នាង និងស្ទើគ្រប់ឃ្លីបបានបង្ហោះត្រូវបានអ្នកលេងក្នុងបណ្តាញសង្គមដូចគ្នា សើចចំអក និងថានាងជាមនុស្សមានសតិមិនគ្រប់ទៀតផង។

ផ្ទុះពីការយល់ឃើញរបស់មហាជន តាមពិតសូលីកា គួរអោយអាណិតណាស់! នាងជាក្មេងកំព្រា មានជីវិតតស៊ូណាស់ នាងបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ធ្វើជាអ្នកបម្រើតាមផ្ទះ និងត្រូវបានម្ចាស់ផ្ទះចិត្តអប្រិយធ្វើបាបនាងរហូតបាត់បង់សតិផងដែរ។

គួរបញ្ជាក់ថា នាងបានចំណាយពេលវេលាព្យាបាលអស់រយៈពេល ៧ឆ្នាំមកហើយ បច្ចុប្បន្ននាងបានប្រសើរឡើងវិញ ប៉ុន្តែមិនទាន់ជាសាសះស្បើយ ១០០ ភាគរយនោះទេ (ទស្សនាវីដេអូ)

@romdulflops

No funny related, please be kind to her. @solyka88 #romdulflops

♬ Dancing With Your Ghost – Sasha Alex Sloan

អត្ថបទដែលជាប់ទាក់ទង